ប្រទេសថៃ ស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាង ត្រាំ និង គីម ជុងអ៊ុន
- 2018-04-24 22:56:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសថៃ ស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាង ត្រាំ និង គីម ជុងអ៊ុន
ចន្លោះមិនឃើញ
លោក Don Pramudwinai រដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានលើកឡើងថា ប្រទេសថៃស្ម័គ្រចិត្ត ដើម្បីសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះរៀបចំជំនូបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ប៉ុន្ដែលោកថា ពុំទាន់ការទាក់ទងណាមួយមកប្រទេសថៃនៅឡើយទេ ដើម្បីរៀបចំជំនួបនេះ។
កាលពីដើមខែមេសា ២០១៨ កន្លងទៅ លោក ត្រាំ បានលើកឡើងថា មានទីតាំង៥ កំពុងត្រូវបានពិចារណា យកមកធ្វើជាទីតាំងជំនួបរវាងរូបលោក និង លោក គីម ជុងអ៊ុន ដែលនឹងធ្វើឡើងនៅដើមខែមិថុនា ២០១៨ ខាងមុខ ដើម្បីពិភាក្សាពីការបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប៉ុន្ដែលោក ត្រាំ ពុំបានបញ្ជាក់ពីទីតាំងឲ្យបានច្បាស់លាស់ទេ ខណៈដែលប្រទេសអាស៊ាន២ គឺ ប្រទេសថៃ និងប្រទេសសិង្ហបុរី អាចត្រូវបានយកធ្វើជាទីតាំងជំនួប ក្នុងចំណោមទីតាំងជាច្រើនទៀត ដែលមានដូចជានៅអឺរ៉ុប អាស៊ីកណ្ដាល ឬក៏ប្រទេសកូរ៉េណាមួយតែម្ដង។
សូមបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសថៃ គឺស្របពេលដែលលោករដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក Prawit Wongsuwon ដែលពេលនេះ កំពុងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីជួបពិភក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារអាមេរិក James Mattis និងមន្រ្តីសន្ដិសុខជាតិមួយចំនួនទៀតរបស់អាមេរិក៕