គីម ជុងអ៊ុន សុំទោស ស៊ី ជិងពីង ចំពោះឧបទ្ទវហេតុ ដែលបានកើតនៅលើទឹកដីកូរ៉េខាងជើង
- 2018-04-26 03:06:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គីម ជុងអ៊ុន សុំទោស ស៊ី ជិងពីង ចំពោះឧបទ្ទវហេតុ ដែលបានកើតនៅលើទឹកដីកូរ៉េខាងជើង
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសុំទោសប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រជាជនចិន ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានសម្លាប់ជនជាតិចិន ៣២នាក់ និងរបួសធ្ងន់ ២នាក់ កាលពីដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែមេសា ២០១៨នេះ។
សូមបញ្ជាក់ថា បើតាមវិទ្យាស្ថានស្រាវជ្រាវមួយរបស់កូរ៉េខាងត្បូង បានចេញផ្សាយថា អ្នកទេសចរចិន ដែលទៅកូរ៉េខាងជើង មានរហូត ៨០%នៃអ្នកទេសចរបរទេសសរុប ហើយចំនួនទេសចរចិនប្រមាណ ៨០%នេះ បានផ្ដល់ជាចំណូលដល់កូរ៉េខាងជើងប្រមាណ ៤៤លានដុល្លារក្នុងមួយឆ្នាំៗ។
ប្រទេសចិន បានប្រកាសថា មានជនជាតិចិន ២៣៧ ០០០នាក់ ចូលទៅទស្សនាកម្សាន្តនៅក្នុងប្រទេសកូរ៉េខាងជើង នៅឆ្នាំ២០១២ ប៉ុន្ដែចាប់ពីឆ្នាំ២០១៣ មក ពុំមានរបាយការណ៍ណាមួយត្រូវបានចេញផ្សាយទៀតនោះទេ៕