ចោរ​ប្រគល់​ដុំ​ឥដ្ឋ​ប្រាសាទ​បុរាណ ដែល​លួច​ពី​វត្ត​ថៃ

  • 2018-04-26 07:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទេសចរ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​បាន​លួច​យក​បំណែក​ដុំ​ថ្ម​បុរាណ​ពី​វត្ត Chaiwatthanaram ប្រទេស​ថៃ បាន​សម្រេច​ប្រគល់​ដុំ​ថ្ម​នោះ​មក​វិញ​ហើយ។ នេះ​បើ​យោង​តាម​លោក​ស្រី Sukanya នាយក​គ្រប់គ្រង​ទីធ្លា​វត្ត Chaiwatthanaram នៅ​ថ្ងៃ​ទី​២៦ មេសា ២០១៨ នេះ។

បំណែក​ថ្ម​ដែល​​ត្រូវ​គេ​លក់/ រូបភាព៖ Sunthorn Pongpao
លោក Sukanya បញ្ជាក់​ថា ដុំ​ថ្ម​បុរាណ​នេះ​ត្រូវ​បាន​ចោរ​ប្រគល់​មក​វិញ​ដោយ​សម្ងាត់ ដោយ​មាន​ភ្ជាប់​ជាមួយ​បាច់​ផ្កា ធូប ទៀន និង​សំបុត្រ​សុំទោស​មួយ​ច្បាប់​ផង​ដែរ។ ក្នុង​សំបុត្រ អ្នក​ទេសចរ​ដែល​ជា​ចោរ បាន​សរសេរ​ថា សកម្មភាព​លួច​នេះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​គេ​ឡើយ ផ្ទុយ​ទៅ​វិញ​វា​បែរ​ជា​ផ្ដល់​សំណាង​អាក្រក់ និង​ជំងឺ។

"ជំនឿ​របស់​ប្រជាជន​នៅ​ក្នុង​សង្គម​របស់​យើង​មិន​មែន​គ្មាន​ហេតុ​ផល​នោះ​ទេ។ ប្រសិន​បើ​អ្នក​មិន​ជឿ យ៉ាង​ហោច​ណាស់​កុំ​មើល​ងាយ​ឲ្យ​សោះ" នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​ពី​លោក​ស្រី Sukanya៕

វត្ត Chaiwatthanaram/ រូបភាព៖ Flickr

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;