កម្ពុជា នឹងមានទីតាំង Wifi សាធារណៈ ចំនួន ៥ទីតាំង
- 2018-04-27 01:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងមានទីតាំង Wifi សាធារណៈ ចំនួន ៥ទីតាំង
ចន្លោះមិនឃើញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៦ ខែមេសា ២០១៨ បានប្រកាសថា គម្រោង Wifi សាធារណៈ និង Digital Connectivity for School ចំនួន ៥ទីតាំង នឹងត្រូវធ្វើការដំឡើងនៅខេត្ត-ក្រុង របស់កម្ពុជា។
ទីតាំងទាំង ៥នោះ មានដូចជា៖
១. សួនច្បារសម្ដេច ហ៊ុន សែន
២. សួនច្បារមុខព្រះបរមរាជវាំង
៣. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
៤. វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
៥. វិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងនោះ ឧបករណ៍បច្ចេកទេសប្រព័ន្ធ Wifi សាធារណៈចំនួន ២ទីតាំង នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ដែលមានល្បឿន 1Gps (១ហ្សីហ្គាប៊ីតក្នុងមួយវិនាទី) ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ហើយនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨៕