អង្គរក្ស ១២​នាក់ រត់​អម​ឡាន គីម ជុងអ៊ុន ចូល​ទៅ​កូរ៉េខាងត្បូង

  • 2018-04-27 04:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​វីដេអូ​ប្រមាញ់​បាន​ដោយ​សារព័ត៌មាន​អាមេរិក CNN បាន​បង្ហាញ​ថា ឡាន​ដែល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ជិះ​ចូល​ទៅ​ទឹកដី​កូរ៉េខាងត្បូង ត្រូវ​បាន​រត់​អម​ដោយ​អង្គរក្ស ១២​នាក់។

លោក គីម ជុងអ៊ុន បាន​ជិះ​រថភ្លើង​ពី​ក្រុង​ព្យុងយ៉ាង មក​ព្រំដែន​ប្រទេស​កូរ៉េ​ទាំង​ពីរ ដើម្បី​ជួប​គ្នា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​តំបន់​គ្មាន​យោធា។ បន្ទាប់​មក លោក គីម បាន​បន្ត​ដំណើរ​ដោយ​ឡាន Mercedes-Benz S600 គ្មាន​ផ្លាក​លេខ ចូល​មក​វិមាន​សន្ដិភាព នៅ​ក្នុង​ភូមិ Panmunjom ដែល​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។

សូម​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា មេដឹកនាំ​ទាំង​ពីរ ត្រូវ​រំពឹង​ថា នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ៕

វីដេអូអង្គរក្ស ១២​​នាក់ អម​សងខាង​ឡាន​លោក គីម ជុងអ៊ុន

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;