មេ​ដឹកនាំ​កូរ៉េ​ទាំង​២ ប្រើ​រថយន្ត​ម៉ាក​ដូច​គ្នា​បេះបិទ នៅ​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ

  • 2018-04-27 07:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​ជំនួប​រវាង​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ទី​២៧​មេសា​នេះ មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​២​ត្រូវ​គេ​សង្កេត​ឃើញ​ថា​បាន​ប្រើ​រថយន្ត​ដែល​មាន​ម៉ាក និង​ស៊េរី​ដូច​គ្នា​បេះ​បិទ​តែ​ម្ដង។

បើ​យោង​តាម​រូបថត​ប្រមាញ់​បាន​ដោយ​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​ជិះ​រថយន្ត​ម៉ាក Mercedes-Benz S600 Pullman Guard limo ចូល​ទៅ​ទឹក​ដី​កូរ៉េ​ខាង​ជើង។ ជា​ការ​ចៃដន្យ លោក មូន ជេអ៊ីន ដែល​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង ក៏​បាន​ប្រើ​រថយន្ត Mercedes-Benz S600 Pullman Guard limoជា​មធ្យម​ធ្វើ​ដំណើរ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។

រថយន្ត​ប្រណីត​ដែល​មេ​ដឹក​នាំ​កូរ៉េ​ទាំង​២​ជិះ មាន​តម្លៃ​ប្រមាណ​ជា ៩៣​ម៉ឺន​ដុល្លារ ប្រវែង ៦,៤​ម៉ែត្រ អាច​ការពារ​គ្រាប់​កាំភ្លើង និង​គ្រាប់​បែក​ដៃ​បាន។

សូម​ជម្រាប​ថា បើ​តាម​សេចក្ដី​រាយការណ៍​នា​ពេល​កន្លង​មក លោក គីម ជុងអ៊ុន គឺ​ជា​អ្នក​ស្រឡាញ់​រថយន្ត​មួយ​រូប​នឹង​គេ​ផង​ដែរ។ លោក​មាន​ប្រភេទ​រថយន្ត​ទំនើបៗ​យ៉ាង​ហោច​ណាស់​ចំនួន ១០០​គ្រឿង តម្លៃ​សរុប​ប្រហែល ២០​លាន​ដុល្លារ៕

ប្រភព៖ Koreaherald ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;