កូរ៉េទាំងពីរ ប្រកាសលទ្ធផលផ្លូវការនៃកិច្ចប្រជុំជាប្រវត្តិសាស្រ្តហើយ
- 2018-04-27 09:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េទាំងពីរ ប្រកាសលទ្ធផលផ្លូវការនៃកិច្ចប្រជុំជាប្រវត្តិសាស្រ្តហើយ
ចន្លោះមិនឃើញ
ក្រោយជំនួបពិភាក្សាពេញមួយថ្ងៃនេះ មេដឹកនាំប្រទេសកូរ៉េទាំងពីរ បានប្រកាសលទ្ធផលផ្លូវការរួមគ្នា នៃកិច្ចប្រជុំជាប្រវត្ដិសាស្រ្ដហើយ។
ចំណុចសំខាន់ៗ នៃលទ្ធផលកិច្ចប្រជុំនោះ រួមមាន៖
១. បញ្ឈប់រាល់សកម្មភាពដែលបង្កជាជម្លោះដាក់គ្នាទៅវិញទៅមក
២. បង្កើតការិយាល័យទំនាក់ទំនងអចិន្រ្ទៃយ៍នៅព្រំដែននៃប្រទេសកូរ៉េទាំងពីរ
៣. បញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរទាំងស្រុង
៤. កាត់បន្ថយសព្វាវុធ និងផ្អាកសកម្មភាពដែលបង្កភាពតានតឹងផ្នែកយោធា
៥. ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នឹងធ្វើទស្សនកិច្ចទៅក្រុងព្យុងយ៉ាង នៅរដូវស្លឹកឈើជ្រុះ (អំឡុងខែកញ្ញា)។
៦. យល់ព្រមជំរុញយ៉ាងសកម្មឲ្យមានការចរចា ៣ភាគី ឬ ៤ភាគី ដែលរួមមានអាមេរិក និងចិន
៧. យល់ព្រមឲ្យមានការជួបរួបរួមគ្នារវាងក្រុមគ្រួសារកូរ៉េទាំងពីរ ដែលបានបែកបាក់គ្នា