ក្រុងរបស់កម្ពុជាចំនួន៣ ត្រូវជ្រើសរើសជាក្រុងសាកល្បងគម្រោងបណ្ដាញក្រុងឆ្លាតវៃអាស៊ាន
- 2018-04-28 04:13:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងរបស់កម្ពុជាចំនួន៣ ត្រូវជ្រើសរើសជាក្រុងសាកល្បងគម្រោងបណ្ដាញក្រុងឆ្លាតវៃអាស៊ាន
ចន្លោះមិនឃើញ
អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នាប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧មេសា ឆ្នាំ២០១៨ មេដឹកនាំនៃបណ្ដាប្រទេសអាស៊ានទាំង១០ បានធ្វើការស្នើជ្រើសរើសទីក្រុងចំនួន ២៦ នៅក្នុងប្រទេសអាស៊ានទាំង១០ ធ្វើជាពីឡុត នៃបណ្ដាញក្រុងឆ្លាតវៃអាស៊ាន (ASCN) ។ ក្នុងនោះ មានទីក្រុងកម្ពុជា ចំនួន៣ គឺ រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប។
ឯកសារដដែលបានឲ្យដឹងថា គោលដៅសំខាន់នៃការបង្កើត ASCN គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។
តំណាងទីក្រុងជាសមាជិក ASCN នឹងត្រូវជួបគ្នាដើម្បីពិនិត្យលើសេចក្ដីព្រាងមួយនៅខែក្រោយ។ គោលដៅនៃជំនួបនេះ ជាការគាំទ្រដល់កិច្ចប្រជុំ ASCN លើកដំបូងនៅក្នុងខែកក្កដា និងការសម្រេចអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
សូមបញ្ជាក់ថា ទីក្រុងចំនួន៣ ពីប្រទេសអាស៊ាននីមួយៗ ត្រូវជ្រើសរើសជាពីឡុតនៃបណ្ដាញក្រុងឆ្លាតវៃអាស៊ាន៕