ទីតាំង​លក់​ប្រហិត​សាច់គោ និង​នំប៉័ង​បំពង ដ៏ល្បី១​​នៅខេត្ត​បាត់ដំបង

  • 2018-04-29 07:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការងារផ្លូវ​ទៅស្រុក​វគ្គ២ សូម​ណែនាំ​កន្លែង​លក់​ប្រហិត​សាច់គោ និង​នំប៉័ង​បំពង​ដ៏​ល្បីល្បាញ១​នៅ​ក្នុង​ខេត្ត​បាត់ដំបង ហើយ​រក​ចំណូល​បាន​ច្រើន​គួរសម។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ អម​ដោយ​ការ​រៀបរាប់​ត្រួសៗ នៃ​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ ហ៊ុំ មនី អ្នក​លក់​ប្រហិត​សាច់គោ នៅ​បាត់ដំបង។

១. អ្នកស្រី ហ៊ុំ មនី ហៅ​ចែ​ម៉ី អាយុ​៣៧ ឆ្នាំ គឺជា​អ្នក​លក់​ប្រហិត​សាច់​គោ ដ៏​ល្បី​ឈ្មោះ នៅ​ក្រុង​បាត់​ដំបង។ បច្ចុប្បន្ន​ បង​ស្រី ហ៊ុំ មនី រស់​នៅ​ក្នុង​ភូមិ​ទួល​តាឯក សង្កាត់​ទួល​តាឯក ក្រុង​បាត់​ដំបង។ ដោយ​បន្ត​មុខ​របរ​ពី​ឪពុក​ម្ដាយ អ្នកស្រី​ចាប់​ផ្ដើម​ធ្វើ​ប្រហិត​សាច់​គោ​ដោយ​ខ្លួន​ឯង នៅ​ឆ្នាំ ២០០០។

២. នេះ​គឺ​ជា​រទេះ​លក់​ប្រហិត​សាច់​គោ របស់​អ្នក​ស្រី ហ៊ុំ មនី។ បន្ទាប់​ពី ធ្វើ​ប្រហិត​សាច់​គោ​រួច​រាល់​ហើយ អ្នកស្រី ដឹក​ប្រហិត​មក​បំពង​លក់ នៅ​ជាប់​របង​សាលា​ចិន ក្នុង​ក្រុង​បាត់​ដំបង​។ ការ​លក់​ប្រហិត ចាប់​ផ្ដើម​ពី​ម៉ោង​៣ រសៀល រហូត​ដល់​ម៉ោង​ ៨​យប់​។

៣. ប្អូន​បង្កើត​របស់​អ្នកស្រី ហ៊ុំ មនី ហៅ​ចែម៉ី កំពុង​កាត់​នំប៉័ង​បំពង​ជា​កំណាត់​ៗ​ដាក់ ក្នុង​ប្រអប់​ក្រដាស​ឱ្យ​អតិថិជន។ ក្រៅ​ពី​លក់​ប្រហិត​សាច់​គោ​បំពង ហាង​ចែ​ម៉ី​លក់​ប្រហិត ក៏​មាន​លក់​នំប៉័ង​បំពង​ផង​ដែរ។

​ ៤. ចំណុច​សំខាន់​មួយ​ទៀត ​នៃ​ការ​លក់​ប្រហិត​សាច់​គោ​នេះ គឺ​ទឹក​ជ្រលក់។ អ្នក​ស្រី​ហ៊ុំ មនី បាន​ផលិត​ដោយ​ខ្លួន​ឯង​នូវ​ទឹក​ជ្រលក់​ឆ្ងាញ់​ ២​ប្រភេទ​គឺ ទឹក​ម្ទេស និង ទឹក​សណ្ដែក​ដី។ អតិថិជន អាច​ទិញ​ទឹក​ជ្រលក់​ទាំង​២​ប្រភេទ​នេះ​ទៅ​លក់​បន្ត​បាន តែ​មិន​ទិញ​ប្រហិត​សាច់​គោ​ទៅ​លក់​បន្ត​បាន​ទេ​។

៦. តម្រូវ​ការ​ប្រហិត​សាច់​គោ​ប្រចាំ​ថ្ងៃ មាន​ការ​ឡើង​ចុះ មិន​ទៀង​ទាត់។ ជា​ការ​ប៉ាន់​ស្មាន​ក្នុង​មួយ​ថ្ងៃ ​បង​ស្រី​ត្រូវ​ការ​សាច់​គោ​ចន្លោះ​ពី ៤០ ទៅ ១០០​គីឡូ​ក្រាម ដើម្បី​ផលិត​ជា​ប្រហិត។  ជា​មួយ​គ្នា​នេះ​ដែរ ក្នុង​មួយ​ថ្ងៃ បង​ស្រី​ត្រូវ​ការ​នំប៉័ង​ពី ៣០០ ទៅ ៧០០​ដើម ដើម្បី​បំពង​លក់​ឱ្យ​អតិថិជន ដែល​មាន​ទាំង​ជន​ជាតិ​ខ្មែរ​ និង​បរទេស៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;