Messi ស៊ុត​ហ៊ែតទ្រីក ជួយ​ឲ្យ Barcelona ឈ្នះ​ជើង​ឯក La Liga លើក​ទី២៥

  • 2018-04-29 23:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Lionel Messi បាន​ស៊ុត​៣គ្រាប់​ម្នាក់ឯង (hat-trick) ជួយ​ឲ្យក្លឹប FC Barcelona យកឈ្នះក្លឹប Deportivo La Coruna ៤-២ កាលពី​យប់មិញ។ លទ្ធផល​នេះ គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ​ក្រុម​លោក Ernesto Valverde ក្លាយ​ជា​ម្ចាស់​ជើងឯក​លីគ​កំពូល​អេស្ប៉ាញ La Liga ជា​ស្វ័យប្រវត្តិ ទោះ​សល់ ៤ប្រកួត​ទៀត​ក៏ដោយ (វីដេអូ​នៅ​ផ្នែក​ខាងក្រោម​នៃ​អត្ថបទ)។

Messi អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី
៣ពិន្ទុ​បន្ថែមនេះ ធ្វើឲ្យ Barca មាន ៨៦ ពិន្ទុ ក្នុង ៣៤ប្រកួត ខណៈ​ក្រុម​លេខ២ Atletico Madrid មាន​តែ ៧៥ពិន្ទុ​ប៉ុណ្ណោះ ក្នុង ៣៥ប្រកួត។

នេះ​ជា​ការ​ឈ្នះ​ជើងឯក​លើក​ទី២៥ សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ Barcelona តាម​ពីក្រោយ​ក្រុម​អធិរាជ ស Real Madrid ដែល​ធ្លាប់​ឈ្នះ ៣៣ដង៕

Coutinho ស៊ុត​បញ្ចូលទី​បើកឆាក មុន Messi ថែម៣គ្រាប់ទៀតឲ្យ Barca
Deportivo ស៊ុត​សងវិញ​២គ្រាប់ តែមិន​អាច​ផ្លាស់ប្ដូរ​លទ្ធផល​បាននោះទេ
កីឡាករ​ក្រុម Barcelona ឈរ​កាន់ដៃ​គ្នា​ជា​រង្វង់​ដ៏ធំ ដើម្បីអបអរ​ជើងឯក La Liga
ខ្សែការពារ Pique របស់​ Barca បង្ហោះ​រូប​អបអរ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់

សូម​ទស្សនា​វីដេអូ​ហាយឡាយ​នៃការ​ប្រកួត​ដូច​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;