លោក ដូណាល់ ត្រាំ នឹង​ជ្រើសរើស​ទីតាំង១​នេះ សម្រាប់​ជំនួប​ជាមួយ​លោក គីម ជុងអ៊ុន

  • 2018-04-30 14:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨នេះ​ថា លោក​នឹង​អាច​ជ្រើសរើស​យក​វិមាន​សន្តិភាព​ដែល​ស្ថិតនៅ​ព្រំដែន​កូរ៉េ​ទាំង២ សម្រាប់​ជំនួប​ជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាងជើង​នាពេល​ខាងមុខ​នេះ។

វិមានសន្តិភាពនៅតំបន់ព្រំដែនកូរ៉េទាំង២។ រូបថត៖ វិបសាយ efe
សូម​បញ្ជាក់​ថា ទីតាំង​នេះ ក៏ជា​កន្លែង​ជួប​ប្រជុំគ្នា​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក ម៉ូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោក គីម ជុងអ៊ុន កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៨​ថ្មីៗ​នេះ​ផងដែរ។

ការ​ពិចារណា​ជ្រើសរើស​​យក​តំបន់​ព្រំដែន​កូរ៉េ​ខាងជើង និង​ខាងត្បូង​នេះ គឺក្នុង​ពេល​ដែល​លោក​កំពុង​ពិចារណា លើ​ប្រទេស​ជាច្រើន​សម្រាប់​ជំនួប​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា លោកមិន​បាន​បញ្ជាក់​ពី​ពេលវេលា​ពិត​ប្រាកដ​នៃ​ជំនួប​នេះទេ ហើយ​ក៏​មិ​នទាន់​មានការ​ឆ្លើយតប​ពី​ភាគី​កូរ៉េ​ខាងជើង​ដែរ។

បើតាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sputnik លោក ដូណាល់ ត្រាំ បានថ្លែង​ក្នុង​អំឡុង​ការប្រមូល​ផ្តុំគ្នា​១កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​នៅ​រដ្ឋ Michigan ថា កិច្ច​ប្រជុំ​របស់​លោក​ជាមួយនឹង​លោក គីម ជុងអ៊ុន អាចនឹង​ធ្វើឡើង​នៅក្នុង​ពេល៣ ឬ ៤សប្តាហ៍​ក្រោយ៕

លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក ដូណាល់ ត្រាំ (ស្តាំ)។ រូបថត៖ Reuters

ប្រភព៖ theguardian | Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;