ជន​ជាប់ឃុំ​ជាង​១ពាន់​នាក់​នៅ​បន្ទាយមានជ័យ ភាគច្រើន​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ

  • 2018-05-02 01:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្អែក​លើ​របាយការណ៍​នៅ​ខែ​មេសា ឆ្នាំ​២០១៨ របស់​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ឃុំ​នៅ​ទីនោះ​មាន​ចំនួន​សរុប ១៥១២​នាក់ (ស្រី ១២៨​នាក់) កើន​ឡើង ៣៦​នាក់ បើ​ធៀប​នឹង​ខែ​មីនា​កន្លង​ទៅ។ អ្នក​ជាប់​ឃុំ​ភាគ​ច្រើន​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន។

ប្រភព​ដដែល បញ្ជាក់​បន្ថែម​ថា ក្នុង​ចំណោម​ជន​ជាប់​ឃុំ​មាន​ជន​ត្រូវ​ចោទ​ចំនួន ២៣៩​នាក់ (ស្រី ១៨​នាក់) ជន​ជាប់​ចោទ ៣១៤​នាក់ (ស្រី ៣១​នាក់) ពិរុទ្ធជន ៤៧៤​នាក់ (ស្រី ៣៨​នាក់) និង​ទណ្ឌិត ៤៨៥​នាក់ (ស្រី ៤១​នាក់)៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;