​ចិន ​បំបែក​កំណត់ត្រា​ថ្មី​ លើ​វិញ្ញាសា​បង្ហោះ​ដ្រូន​ដំណាល​គ្នា​ច្រើន​ជាង​គេលើ​លោក

  • 2018-05-03 06:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០១៨ ដ្រូន​ចំនួន​ ១៣៧៤ គ្រឿង​ ដែល​ត្រូវ​បាន​បង្ហោះ​ដំណាល​គ្នា​ពី​លើ​ជញ្ជាំង​ក្រុង​បុរាណ​ចិន​ស៊ី​អាន​ ​បាន​បំបែក​កំណាត់​ត្រា​ពិភពលោក​ថ្មី​ ក្រោម​ចំណង​ជើង "ការ​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពេល​ដំណាល​គ្នា"។

រូបភាព៖ CGTN
ការ​បង្ហោះ​ដ្រូន​ដំណាល​គ្នា​ដ៏​ច្រើន​នៅ​ប្រទេស​ចិន​នេះ បាន​បំបែក​កំណាត់​ត្រា​ពិភពលោក​ចាស់ ដែល​បាន​បង្ហោះ​ដ្រូន​ដំណាល​គ្នា​ចំនួន ១២១៨ គ្រឿង​ កាល​ពី​កម្មវិធី​កីឡាអូឡាំពិក​រដូវ​រងា​ ក្នុង​ក្រុង​PyeongChang នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

អំឡុង​ពេល​១៣​នាទី​នៃ​ការ​បង្ហាញ​នេះ ដ្រូន​ទាំង​ ១៣៧៤​ គ្រឿងនេះ បាន​ហោះ​ឡើង​ដំណាល​គ្នា​ពី​លើ​ជញ្ជាំង​ក្រុង​បុរាណ​ស៊ីអាន ដែល​បាន​បង្កើត​ជា​ទិដ្ឋភាព​ពន្លឺ​ដ៏​ធំអស្ចារ្យ​ ប្រវែង​ជាង​១២០០​ម៉ែត្រ និង​បណ្ដោយ​ជាង​១០០​ម៉ែត្រ។ ហើយ​ការ​បង្ហាញ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុងរយៈកម្ពស់​ ២៦០​ ម៉ែត្រ​ពី​លើ​ជញ្ជាំង​ក្រុង។

យ៉ាង​ណា​មិញ ទម្រង់​ចំនួន ១៦ បែប និង​និមិត្ត​សញ្ញា​ប្រពៃណី​របស់​ចិន រួម​មាន​ដូចជា ជញ្ជាំង​ក្រុង​បុរាណ​ស៊ីអាន និង​ផ្លូវ​សូត្រ ត្រូវ​បាន​បង្កើត​ដោយ​ការ​បង្ហោះ​ដ្រូន​ផ្គុំ​គ្នា​អំឡុង​ពិធី​នោះ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ដ្រូន​ចិន EHANG Egret ជា​អ្នក​ផ្ដល់​ដ្រូន​ទាំង​អស់ ​ដែល​បាន​បង្ហោះ​ក្នុង​ពិធី​នេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ CGTN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;