រឿង​អាថ៌កំបាំង​១​ត្រូវ​បាន​ប្រទះ​ឃើញ អំឡុង​ពេល​ធ្វើ​បេសកកម្ម​រុករក​យន្តហោះ MH370

  • 2018-05-04 00:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អស់​រយៈពេល​ជាង​៤​ឆ្នាំ​​មក​ហើយ​ដែល​យន្តហោះ​ម៉ាឡេស៊ី​អ៊ែឡាញ MH370 បាន​បាត់​ស្រមោល​រក​ពុំ​​ទាន់​ឃើញ​​តម្រុយ​អ្វី​សោះ។ នៅ​អំឡុង​ពេល​ធ្វើ​បេសកកម្ម​រុករក​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​រក​ឃើញ​​បំណែក​ដ៏​ធំ​២​នៅ​ក្នុង​បាត​សមុទ្រ​ឥណ្ឌា កាល​ពី​​ខែ​ឧសភា និង​ខែ​ធ្នូ ឆ្នាំ​២០១៥។ ១​នៅ​ក្នុង​ចំណោម​​នោះ​ត្រូវ​គេ​ជឿជាក់​ថា​ជា​បំណែក​នៃ​យន្តហោះ MH370 ដែល​បាន​ធ្លាក់​ចូល​សមុទ្រ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤។ យ៉ាង​ណា​មិញ ការ​សន្និដ្ឋាន​នេះ​បែរ​ជា​ខុស​ស្រឡះ​ទៅ​វិញ។

បើ​តាម​ការ​វិភាគ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​សារមន្ទីរ Western Australian បាន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​​ឧសភា ឆ្នាំ​២០១៨​នេះ​ថា បំណែក​ដែល​រក​ឃើញ​នៅ​ក្នុង​បេសកកម្ម​រុក​រក MH370 គឺ​ជា​បំណែក​នៃ​​នាវា​ចំនួន​២​គ្រឿង មិន​មែន​ជា​យន្តហោះ​នោះ​ទេ។ អ្នក​ជំនាញ​បាន​រៀបរាប់​ថា នាវា​ទាំង​២​គ្រឿង​មាន​១​ធ្វើ​ពី​ឈើ និង​១​ទៀត​ធ្វើ​ពី​ដែក ហើយ​ពួក​វា​បាន​បាត់​ខ្លួន​​កាល​ពី​១៤០​ឆ្នាំ ដោយ​ពុំ​មាន​អ្នក​រក​ឃើញ​នោះ​ឡើយ។ បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា នាវា​​ទាំង​នោះ​ទំនង​ជា​ត្រូវ​គេ​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​ធ្យូង​ថ្ម។

ប្រភព៖ Independent | Newsweek ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;