អភិបាល​ រាជធានី-ខេត្ត ទាំង ២៥ ដែលកំពុង​កាន់​តំណែង​នា​ពេល​បច្ចុប្បន្ន

  • 2018-05-08 02:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ចាប់​ពី​ឆ្នាំ​២០១៣ មក អភិបាល​រាជធានី-ខេត្ត​ជាច្រើន ត្រូវ​បាន​ផ្លាស់ប្ដូរ ដែល​ក្នុង​នោះ ការ​ផ្លាស់ប្ដូរ​ថ្មីបំផុត​ បាន​កើត​ឡើង​ ក្នុង​រយៈពេល​ជាង ១ខែ​ចុងក្រោយ ពោល​គឺ​នៅ​ចុង​ខែមីនា ឆ្នាំ២០១៨ លោក អ៊ូច ភា ត្រូវ​បាន​តែងតាំង​ជាអភិបាលខេត្ត​តាកែវ ជំនួស​លោក ឡាយ វណ្ណៈ និងនៅ​​ចុងខែមេសា ឆ្នាំ២០១៨ ​លោក​វ៉ា ថន ត្រូវ​បាន​តែងតាំង​ជាអភិបាល​ខេត្ត​ក្រចេះ ជំនួស​លោក សរ ចំរុង និង​​លោក​ផាន់ ចាន់ធុល ឡើង​ជាអភិបាលខេត្ត​ប៉ៃលិន ជំនួស​លោក កើត សុធា។

ថ្ងៃ​នេះ ខ្លីៗ សូម​បង្ហាញ​ឈ្មោះ​អភិបាល រាជធានី-ខេត្ត ទាំង២៥ ដែលកំពុង​​កាន់តួនាទី នាពេល​បច្ចុប្បន្ន ដែល​មាន​ដូច​ខាងក្រោម៖

១. លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ (ចូលកាន់​តំណែង ខែមិថុនា ឆ្នាំ២០១៧)

លោក ឃួង ស្រេង
**២. លោក គួច ចំរើន** អភិបាលខេត្តកំពង់ចាម (ចូលកាន់​តំណែង ខែមិថុនា ឆ្នាំ២០១៧)
លោក គួច ចំរើន

៣. លោក ជា សុមេធី អភិបាលខេត្តព្រៃវែង (ចូលកាន់​តំណែង ខែមករា ឆ្នាំ២០១៦)

លោក ជា​ សុមេធី

៤. លោក សុខ លូ អភិបាលខេត្តកំពង់ធំ (ចូល​កាន់​តំណែង ខែធ្នូ ឆ្នាំ២០១៦)

លោក សុខ លូ (រូបភាព៖ ទំព័រ​ហ្វេសប៊ុក​លោក​ សុខ លូ)

៥. លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ (ចូលកាន់តំណែង ខែសីហា ឆ្នាំ២០១៥)

លោក យន្ត មីន (រូបភាព៖ ទំព័រហ្វេសប៊ុកលោក យន្ត មីន)

៦. លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង (ចូលកាន់​តំណែង ខែមិថុនា ឆ្នាំ២០១៧)

លោកស្រី មិថុនា ភូថង (រូបភាព៖ ទំព័រហ្វេសប៊ុក​លោកស្រី មិថុនា ភូថង)

៧. លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល (ចូលកាន់​តំណែង ខែធ្នូ ឆ្នាំ២០១៤)

លោក ម៉ៅ ភិរុណ (រូបភាព៖ សាលាខេត្ត​កណ្ដាល)

៨. លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប (ចូលកាន់តំណែង ខែមេសា ឆ្នាំ២០១៣)

លោក ឃឹម ប៊ុនសុង (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

៩. លោក អ៊ូច ភា អភិបាលខេត្តតាកែវ (ចូលកាន់​តំណែង ខែមីនា ឆ្នាំ២០១៨)

លោក អ៊ូច ភា (រូបភាព៖ រដ្ឋបាល​ខេត្ត​តាកែវ)

១០. លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង (ចូលកាន់តំណែង​ ខែតុលា ឆ្នាំ២០១៧)

លោក ងួន រតនៈ (រូបភាព៖ រដ្ឋបាល​ខេត្ត​បាត់ដំបង)

១១. លោក ជាវ តាយ អភិបាលខេត្តកំពត (ចូលកាន់​តំណែង ខែមករា ឆ្នាំ២០១៨)

លោក ជាវ តាយ (រូបភាព៖ រដ្ឋបាល​ខេត្ត​កំពត)

១២. លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ (ចូល​កាន់​តំណែង ខែមីនា ឆ្នាំ២០១៦)

លោក សួន បវរ (រូបភាព៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ)

១៣. លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ (ចូលកាន់តំណែង ខែមេសា ឆ្នាំ២០១៣)

លោក ស ថាវី (រូបភាព៖ ហ្វេសប៊ុក​លោក ស ថាវី)

១៤. លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ (ចូល​កាន់​តំណែង ខែសីហា ឆ្នាំ២០១៦)

លោក អ៊ុន ចាន់ដា (រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ)

១៥. លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន (ប្រកាសចូលកាន់តំណែងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨)

លោក ផាន់ ចាន់ធុល

១៦. លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ (ចូលកាន់​តំណែង ខែឧសភា ឆ្នាំ២០១៤)

លោក ម៉ៅ ធនិន (រូបភាព៖ ហ្វេសប៊ុក​លោក ម៉ៅ ធនិន)

១៧. លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង (ចូលកាន់​តំណែង ខែកញ្ញា ឆ្នាំ២០១៣)

លោក ឈួរ ច័ន្ទឌឿន

១៨. លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ (ចូលកាន់តំណែង ខែមីនា ឆ្នាំ២០១៦)

លោក វ៉ី សំណាង (រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ)

១៩. លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង (ចូល​កាន់​តំណែង ខែមីនា ឆ្នាំ២០១៦)

លោក ម៉ែន វិបុល (រូបភាព៖ រដ្ឋបាលខេត្តស្វាយរៀង)

២០. លោក វ៉ា ថន អភិបាលខេត្តក្រចេះ (ប្រកាសចូលកាន់តំណែងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨)

លោក វ៉ា ថន ក្នុងថ្ងៃ​ចូល​កាន់​តំណែង​ជាអភិបាល​ខេត្ត​ក្រចេះ (រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ)

២១. លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង (ចូលកាន់តំណែង ខែធ្នូ ឆ្នាំ២០១៥)

លោក ម៉ុម សារឿន (រូបភាព៖ រដ្ឋបាលខេត្ត​ស្ទឺងត្រែង)

២២.លោក ថន សាវុន អភិបាលលខេត្តរតនគីរី (ចូលកាន់​តំណែង ខែឧសភា ឆ្នាំ២០១៤)

លោក ថន សាវុន (រូបភាព៖ រដ្ឋបាលខេត្តរតនគិរី)

២៣. លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី (ចូលកាន់​តំណែង ខែកុម្ភៈ ឆ្នាំ២០១៦)

លោក ស្វាយ សំអ៊ាង (រូបភាព៖ រដ្ឋបាលខេត្ត​មណ្ឌលគិរី)

២៤. លោក កែន សត្ថា អភិបាលខេត្តកែប (ចូលកាន់តំណែង ខែសីហា ឆ្នាំ២០១២)

លោក កែន សត្ថា (រូបភាព៖ រដ្ឋបាលខេត្តកែប)

២៥. លោក លី ឡេង អភិបាល​ខេត្ត​ត្បូងឃ្មុំ (ចូលកាន់​តំណែង ខែមិថុនា ឆ្នាំ២០១៧)

លោក លី ឡេង (រូបភាព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ)

ចុចអាន៖ - អភិបាល​រាជធានីភ្នំពេញ​ទាំង ១៩រូប ចាប់​ពី​ឆ្នាំ​១៩៤១ ដល់​បច្ចុប្បន្ន

ចុចអាន៖ - រដ្ឋមន្រ្ដី​​ទាំង ១០រូប នៃក្រសួង​ពាណិជ្ជកម្ម គិត​ចាប់​ពី​ឆ្នាំ​១៩៧៩ ដល់​បច្ចុប្បន្ន

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;