ស្ពាន​ដែក​បាឡេ​ឆ្លង​កាត់​ទន្លេ​សាប នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​សប្តាហ៍​ក្រោយ

  • 2018-05-05 16:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណើរ​ការ​សាង​សង់​ស្ពាន​ដែក​បាឡេ​ឫស្សី​កែវ បាន​មក​ដល់​ទី​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​មន្ទីរ​សាធារ​ណៈការ និង​ដឹក​ជញ្ជូន រាជ​ធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ ក្រុម​ការងារ​សាង​សង់​កំពុង​សាក​ល្បង​ធ្វើ​តេស្ត​សមត្ថភាពទ្រ​ទម្ងន់​របស់​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការ​ធ្វើចរាចរណ៍។ ក្រុម​ការងារ​ក៏​ កំពុង​ដំឡើង​ស្លាក​សញ្ញា និង​ភ្លើង​សញ្ញា​ចរាចរណ៍​ ព្រម​ទាំង​លាប​គំនូស​ចរាចរណ៍​នៅ​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​ជាតិ​លេខ​ ៥ និង​ស្ពាន​ដែក​បេឡេ​ឫស្សី​កែវ នេះ​ផងដែរ។

លោក សាំ ពិសិដ្ឋិ ប្រធានមន្ទីរ​សាធារ​ណៈការ និង​ដឹក​ជញ្ជូន រាជ​ធានី​ភ្នំពេញ​ និងក្រុមការងារកំពុងត្រួតពិនិត្យស្ពាន កាលពីព្រឹកមិញ។ (រូបថត៖ មន្ទីរ​សាធារ​ណៈការ និង​ដឹក​ជញ្ជូន រាជ​ធានី​ភ្នំពេញ​)
ស្ពាន​បាឡេ​ប្ញស្សី​កែវ​នេះ​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​ធ្វើ​ចរាចរ​ណ៍ នៅ​ដើម​សប្តាហ៍​ក្រោយ​ ដើម្បី​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​មក​កាត់​តាម​ទន្លេសាប ពី​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ខណ្ឌ​ប្ញស្សី​កែវ និង​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ស្ពាននេះនឹង​ជួយ​បម្រើ​ការងារ ការ​ដ្ឋាន​សាងសង់​ស្ពានបេតុង​អា​មេ ​និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់ ដែល​កំពុង​ដំណើរ​ការ​ជួស​ជុល។​
ស្ពាន​ដែក​បាឡេ​ឫស្សី​កែវ (រូបថត៖ មន្ទីរ​សាធារ​ណៈការ និង​ដឹក​ជញ្ជូន រាជ​ធានី​ភ្នំពេញ​)

​គួរ​បញ្ជាក់​ដែរ​ថា ស្ពាន​ដែក​បាឡេ​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​៥០០​ម៉ែត្រ ទទឹង​១២​ម៉ែត្រ ត​ភ្ជាប់​ពី​ខណ្ឌ​ឫស្សី​កែវ មក​ខណ្ឌ​ជ្រោយ​ចង្វារ។ ​ការ​សាង​សង់ ស្ពាន​ដែក​នេះ ត្រូវ​ចំណាយ​ថវិកា ចំនួន​៩​លាន​ដុល្លារ ប្រើពេល​សាង​សង់​៦​ខែ​៕

សោភា

អត្ថបទថ្មី
;