រដ្ឋហាវ៉ៃ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីភ្នំភ្នើង១
- 2018-05-06 03:21:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋហាវ៉ៃ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីភ្នំភ្នើង១
ចន្លោះមិនឃើញ
អាជ្ញាធររដ្ឋហាវ៉ៃ នៃសហរដ្ឋអាមេរិក បានប្រកាសអាសន្នខ្ពស់ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីភ្នំ Kilauea បានព្រួសកម្អែភ្នំភ្លើងទៅតំបន់ប្រជាជន ក្នុងក្រុង Puna ដោយបានបង្ខំឱ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញ។
មន្រ្តីរដ្ឋហាវ៉ៃ បានឱ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ផ្ទះចំនួន ៥ខ្នងហើយ ដែលត្រូវបានបំផ្លាញដោយសារភ្នំភ្លើងនេះ។ បន្ទុះភ្នំភ្លើងនេះ ក៏បានកើតឡើងក្រោយពេលមានរញ្ជួយដីរង្វាស់ ៦,៩រ៉ិចទ័រ បានវាយប្រហារតំបន់នេះកាលពីថ្ងៃសុក្រផងដែរ។
ចំណែកភ្នាក់ងារអង្កេតភូគព្ភសាស្រ្តអាមេរិក USGS បានឲ្យដឹងថា កម្អែភ្នំភ្លើងថ្មីៗជាច្រើនបានហូរចូលទៅក្នុងតំបន់ Leilani Estates នៃក្រុង Puna ដែលស្ថិតនៅចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីភ្នំភ្លើងនេះ។
គួរបញ្ជាក់ថា ភ្នំ Kilauea គឺជាភ្នំភ្លើងដ៏សកម្ម១នៅក្នុងពិភពលោក។ ភ្នំភ្លើងនេះ បានចាប់ផ្តើមព្រួសកម្អែភ្នំភ្លើងទៅតំបន់ប្រជាជន កាលពីថ្ងៃទី៣ ខែឧសភា។ ប្រជាជនប្រមាណ ១៧០០នាក់ នៅក្នុងតំបន់ Leilani Estates និង Lanipuna Gardens នៃក្រុង Puna ត្រូវបានបញ្ជាឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីអាជ្ញាធរបានប្រកាសអាសន្ន។ ទោះជាយ៉ាងណា មកដល់ពេលនេះ មិនទាន់មានអ្នករងគ្រោះដោយសារគ្រោះមហន្តរាយនេះនៅឡើយទេ៕