“Avengers: Infinity War” ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​លឿន​ជាងគេ ត្រឹម​១១​ថ្ងៃ

  • 2018-05-06 08:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​ភាពយន្ត "Avengers: Infinity War” ទើប​តែ​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ហើយ ដោយ​បាន​ក្លាយ​ជា​ភាពយន្ត​ដែល​រក​ចំណូល​បាន ១​ពាន់លាន​ដុល្លារ​ លឿន​ជាង​គេ​នៅ​ Box Office ទូទាំង​ពិភពលោក យក​ឈ្នះ​កំណត់​ត្រា​របស់​ភាពយន្ត​ "Star Wars: The Force Awakens”។

រឿង Avengers: Infinity War (រូបភាព៖ Marvel Studios)
បើ​តាម​ការ​រាយការណ៍​របស់ Deadline បាន​ឲ្យ​ដឹង​ថា ភាពយន្ត​នេះ​អាច​រក​បាន​ចំណូលបានដល់ ​១​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​តែ​១១​ថ្ងៃ​ប៉ុណ្ណោះ​ ចំណែក​ឯ "The Force Awakens” ត្រូវ​ការ​រយៈ​ពេល​១២​ថ្ងៃ​កាល​ពី​ឆ្នាំ ២០១៥។ ភាព​ជោគជ័យ​របស់​ភាពយន្ត​នេះ បាន​ធ្វើ​ឲ្យ​ផលិតកម្ម Disney រក​ចំណូល​បាន ៣​ពាន់​លាន​ដុល្លារ​​ទៅ​ហើយ​សម្រាប់​ឆ្នាំ ២០១៨​នេះ​។

លើសពី​នេះ ភាពយន្ត Avengers នឹង​ត្រូវចាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​ នា​ថ្ងៃ​ទី ១១​ខែ​ឧសភា​ខាងមុខ​នេះហើយ ​ដោយ​រំពឹង​ថា ចំនួន​ទឹក​ប្រាក់​នឹង​កាន់​តែ​កើន​ឡើង​ថែមទៀត​ផង៕

ប្រភព៖ The Verge ប្រែសម្រួល៖ ធារ៉ូ

អត្ថបទថ្មី
;