តួលេខកុមារនៅជប៉ុន បន្តធ្លាក់ចុះក្នុងរយៈពេលជិត៤ទសវត្សរ៍
- 2018-05-07 09:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួលេខកុមារនៅជប៉ុន បន្តធ្លាក់ចុះក្នុងរយៈពេលជិត៤ទសវត្សរ៍
ចន្លោះមិនឃើញ
ចំនួនកុមារនៅជប៉ុន បានធ្លាក់ចុះក្នុងរយៈពេល ៣៧ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ១៩៨១ ដែលមានន័យថា ការព្យាយាមជំរុញឲ្យដៃគូ ស្វាមីភរិយានៅជប៉ុន មានកូន កំពុងតែទទួលបរាជ័យ។
បច្ចុប្បន្នប្រជាជនជប៉ុនសរុបមានចំនួន ១២៦លាននាក់ ក្នុងនោះកុមារមានអត្រាជាង ១២% ធៀបនឹងអាមេរិក ដែលមានជិត ១៩%, ចិន ជិត១៧% និង ឥណ្ឌា ដែលមានប្រមាណ ៣០%។ តាមការព្យាកររបស់ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា ចំនួនប្រជាជនជប៉ុនសរុបនឹងធ្លាក់មកសល់ត្រឹម ជាង ៨៦លាននាក់ នៅឆ្នាំ២០៦០។
ទោះជាយ៉ាងនេះក្ដី ដើម្បីជំរុញឲ្យស្ត្រីជប៉ុនម្នាក់មានកូនជាមធ្យមចំនួន ១,៨នាក់ គិតត្រឹមឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុនគ្រោងផ្ដល់ជាជំនួយជាទឹកប្រាក់ និងការលើកទឹកចិត្តផ្សេងៗទៀត។ ជាក់ស្ដែង នៅកោះ Nakanoshima គូស្វាមីភរិយា ដែលកើតកូនដំបូង ទទួលបានប្រាក់ចំនួន ៩៤០ដុល្លារ និង ៩៤០០ដុល្លារ សម្រាប់កូនទី៤។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៥ ស្ត្រីជប៉ុនម្នាក់ជាមធ្យមមានកូន ១,៤៥ នាក់៕