ធ្លាយ​ដំណឹង​ថា លោក​ គីម ជុង​អ៊ុន​ ទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ទី​២

  • 2018-05-08 08:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ភ្នាក់​ងារ​ព័ត៌មាន​​Yonhap របស់​កូរ៉េខាងត្បូង បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០៨ ឧសភា​នេះ​ថា ខ្លួន​សង្ស័យ​ថា មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម​ ជុងអ៊ុន ទំនង​ជា​ស្ថិត​ក្នុង​ទីក្រុង​Dalian​ ប្រទេស​ចិន។

ចំណែក​ ក្រុម​ការងារ​របស់​ភ្នាក់ងារ​ព័ត៌មានNHKរបស់ជប៉ុន បាន​បញ្ជាក់​ដូច្នេះ​ថា យន្តហោះ​មួយ​គ្រឿង​ដែល​ស្រដៀង​ទៅ​ប្រភេទ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​របស់​លោក គីម​ ជុង​អ៊ុន​ បាន​ចត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិDalian​។

ក្រៅ​ពី​នេះ គេ​ឃើញ​រថយន្ត​ទូត​ពណ៌​ខ្មៅ​មួយ​ចំនួន​ បាន​បើក​បរ​នៅ​តាម​ដង​ផ្លូវ​ ដោយ​អប​ដោយ​ក្រុម​សមត្ថកិច្ច​យ៉ាង​ច្រើន​ហែហម​ទៀត​ផង​ ទំនងជា​កំពុង​ទទួល​មន្ត្រី​ដែល​មាន​ឋានៈ​ខ្ពស់។

សូម​ជម្រាប​ថា ខណៈ​នេះ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ថ្លែង​ថា ខ្លួន​កំពុង​ឃ្លាំមើល​យ៉ាង​ល្អិត​ល្អន់​ចំពោះ​បញ្ហា​នេះ៕

ប្រភព៖ NHK ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;