ទិដ្ឋភាព​ស្ពាន​​បាឡេឆ្លង​កាត់​ទន្លេសាប ក្នុង​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់!

  • 2018-05-08 10:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពានបាឡេថ្មី ឆ្លងកាត់ទន្លេសាប នៅឃ្លាំងសាំងឬស្សីកែវ រាជធានីភ្នំពេញ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​​នារសៀល​ថ្ងៃទី០៨ ខែឧសភានេះ ក្រោមអធិបតីភាព​លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ។

ស្ពានបាឡេនេះ មានទទឹង ១២ម៉ែត្រ បណ្ដោយ ៥០០ម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ៩លានដុល្លារ និងប្រើពេលសាងសង់ ៦ខែ។ ស្ពានដែកបាឡេនេះ ភ្ជាប់ពីចំណុចឃ្លាំងសាំងឬស្សីកែវ នៅសួនច្បារប្រជាធិបតេយ្យ នៅកាន់តំបន់អភិវឌ្ឍន៍ថ្មីជ្រោយចង្វារ នៅចំណុចរង្វង់មូល​ស្រីគ្រប់លក្ខណ៍។

ស្ពានដែកបាឡេនេះ ហាមមិនឲ្យឡានធំ ដែលមានទម្ងន់លើសពី ៥តោន និងមានកម្ពស់លើស ២,៨ម៉ែត្រ បើកឆ្លងកាត់ឡើយ ចំណែក​​អ្នក​ថ្មើរជើង ក៏​មិន​អនុញ្ញាត​ឱ្យ​ដើរ​ឆ្លង​កាត់ស្ពាន​នោះដែរ។

ចុចអាន៖ លម្អិត​អំពី​ស្ពាន​ដែក​បាឡេ​ឆ្លងកាត់​ទន្លេសាប

ទស្សនា​បណ្ដុំ​រូបភាព​នៃ​ស្ពាន​បាឡេ​ ក្នុង​ថ្ងៃ​សម្ពោធ ដូច​ខាងក្រោម​នេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;