លម្អិត​អំពី​ស្ពាន​ដែក​បាឡេ​ឆ្លងកាត់​ទន្លេសាប

  • 2018-05-06 13:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​បញ្ចេញ​នូវ​ព័ត៌មាន​លម្អិត​អំពី​ស្ពាន​ដែក​បាឡេ​ឆ្លងកាត់​ទន្លេសាប​ពីខណ្ឌ​ឫស្សីកែវ ទៅ​ខណ្ឌ​ជ្រោយចង្វារ ដូចខាង​ក្រោមនេះ។

ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាប (រូបថត៖ FB មន្ទីរសាធារណការរាជធានីភ្នំពេញ)
- ចាប់ផ្តើម​សាងសង់​នៅថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ​២០១៧ និង​បញ្ចប់​នៅថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០១៨ គឺមាន​រយៈពេល​សាងសង់ ៦​ខែ ១១​ថ្ងៃ
  • សាងសង់​ដោយ​ក្រុមហ៊ុន OCIC

  • ស្ពានមាន​ប្រវែង​សរុប ៦៥៥​ម ក្នុងនោះ តួស្ពាន​ប្រវែង ៥០៥​ម គល់ស្ពាន​សងខាង​ប្រវែង ១៥០ម ទទឹង​ស្ពាន ១២ម

  • ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប ស្ថិតនៅ​ស្រប​ចម្ងាយ​ពី​គម្រោង​ស្ពាន​បេតុង ២២ម

  • សសរ​ស្ពាន​ចំនួន​១៣ ប្រឡោះ​សសរ​ចំនួន​១២

  • ប្រឡោះ​ចំនួន​២ នៅ​កណ្តាល​ទន្លេ​ពី​សសរ​មួយ​ទៅ​សសរ​មួយ​សម្រាប់​នាវា​ចរណ៍​ប្រវែង ៤១​ម និង​ប្រឡោះ​ចំនួន ១០​ទៀត ប្រវែង ២៨ម ទៅ​៣២ម

  • កម្ពស់​ស្ពាន​សុវត្ថិភាព ២០,៥ម ធៀបនឹង​ទឹក​ទន្លេ​ស្រកទាប​បំផុត និង​កម្ពស់​ស្ពាន​សុវត្ថិភាព ១០,៥ម ធៀបនឹង​ទឹក​ទន្លេ​ឡើងខ្ពស់​បំផុត។ កម្ពស់​គឺ​ប្រហាក់​ប្រហែល​ស្ពាន​ជ្រោយ​ចង្វារ។

  • ជាស្ពាន​ចរាចរណ៍​ទ្វេរទិស សម្រាប់​រថយន្ត ១គន្លង​ទៅ ១គន្លង​មក និង​ម៉ូតូ ១គន្លង​ទៅ ១គន្លង​មក

  • ជម្រាល​ស្ពាន ៤,៥% ឯលើ​កណ្តាល​ទន្លេ​ជម្រាល ០%

  • ល្បឿន​កំណត់ ២៥គម​ក្នុង១​ម៉ោង

  • កម្ពស់​យាន​យន្ត​អនុញ្ញាត្ត មិន​លើស ២,៨ម និង​ហាម​រថយន្ត​ក្រុង​ឆ្លងកាត់

  • ទម្ងន់​យានយន្ត​អនុញ្ញាត មិន​លើស ៥​តោន

  • មិន​អនុញ្ញាត្ត​អ្នក​ថ្មើរជើង​ដើរ​ឆ្លង​កាត់ស្ពាន

  • ដំឡើង​បង្គោលភ្លើង​លើ​ស្ពាន​ចំនួន ៣៤​បង្គោល និង​ផ្លូវ​សងខាង​ចំនួន ១៦​បង្គោល សរុប​បង្គោល​ភ្លើង​ចំនួន ៥០​បង្គោល។ កម្ពស់​បង្គោល​ភ្លើង ១០​ម ជា​ប្រភេទ LED។

  • ដំឡើង​ភ្លើងហ្វា​នៅ​ខាងក្រោម​ស្ពាន និង​បារ៉ាស​ការពារ​សុវត្ថិភាព សម្រាប់​នាវាចរណ៍​ឆ្លងកាត់

  • កម្ពស់​បង្កាន់ដៃ​ស្ពាន ១,៧ម ពាសដោយ​សំណាញ់​ដែក 

  • ប្រវែងពី​ផ្លូវជាតិ​លេខ​៥ ដល់ផ្លូវ​ជាតិលេខ​៦ ឆ្លងកាត់​ស្ពាន មាន​ប្រវែង​សរុប ៩៧៥​ម

  • មាន​រង្វង់មូល​នាង​ទេព​មច្ឆា នៅ​តំបន់​ជ្រោយចង្វារ

  • ដំឡើង​ភ្លើងស្តុប​សរុប​ចំនួន ២​កន្លែង គឺនៅ​ប្រសព្វ​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ ៦។

  • បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គូស​គំនូស​ចរាចរណ៍ និង​ដំឡើង​បារ៉ាស​ដែក​កម្ពស់ ២,៨ម សងខាង​ស្ពាន៕

ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាប (រូបថត៖ FB មន្ទីរសាធារណការរាជធានីភ្នំពេញ)

អត្ថបទទាក់ទង៖ ស្ពាន​ដែក​បាឡេ​ឆ្លង​កាត់​ទន្លេ​សាប នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​សប្តាហ៍​ក្រោយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;