៤ខែ​ដើម​ឆ្នាំ​២០១៨ អង្ករ​កម្ពុជា​ត្រូវ​ដឹក​ទៅ​កាន់​ជាង​៥០​ប្រទេស តែ​បែរ​ជា​ធ្លាក់​ចុះ​ភាគរយ

  • 2018-05-10 03:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​នាំ​ចេញ​អង្ករ​កម្ពុជា មាន​ចំនួន​សរុប​ជិត​២០​ម៉ឺន​តោន នៅ​ក្នុង​រយៈពេល​៤​ខែ​នា​ដើម​ឆ្នាំ​២០១៨។ នេះ​បើ​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន ច្រក​ចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ។

​តាម​របាយការណ៍​ដដែល​បញ្ជាក់​ថា កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ជាង​៥០​ប្រទេស នៅ​លើ​ពិភពលោក​បាន​ចំនួន ១៩៧ ៣៥៤​តោន ធ្លាក់​ចុះ​៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ចំនួន​២១២ ៣៩៤​តោន។ រយៈពេល​៤​ខែ​កន្លង​មក​នេះ ប្រទេស​ចិន​នៅតែ​ឈរ​ក្នុង​លេខ​រៀង​ទី​មួយ ដោយ​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើន​ជាង​គេ​ប្រមាណ​ជាង​៥​ម៉ឺន​តោន តាម​ពីក្រោយ​ដោយ​ប្រទេស​បារាំង​២,៦​ម៉ឺន​តោន និង​ប្រទេស​ប៉ូឡូញ​១,១​ម៉ឺន​តោន។ កាលពី​ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៦៣​ម៉ឺន​តោន៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទពេញនិយម
;