Real Madrid ត្រៀម​លក់​កីឡាករ​៥​នាក់ ដើម្បី​យក​លុយ​ទិញ Neymar

  • 2018-05-10 07:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Sportkeeda បាន​ឲ្យ​ដឹង​ថា Real Madrid នឹង​ទិញ​យក​កីឡាករ Neymar ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា ៣០០​លាន​អឺរ៉ូ ឬ​ស្មើ​នឹង​ជាង ៣៥០​លាន​ដុល្លារ​អាមេរិក។ ចំណែក​ឯ​សារព័ត៌មាន AS របស់​អេស្ប៉ាញ ក៏​បាន​ចុះ​ផ្សាយ​ដំណឹង​នេះ​ដែរ​ថា ការ​ទិញ​ដូរ​ខ្សែ​ប្រយុទ្ធ​ក្រុម​បារាំង PSG រូប​នេះ នឹង​ធ្វើ​ឡើង​ឲ្យ​បាន​មុន​ការ​ចាប់​ផ្ដើម​នៃ FIFA World Cup នា​ខែ​មិថុនា​ខាង​មុខ។

ទន្ទឹម​នឹង​គម្រោង​ទិញ​នេះ​ដែរ ក្រុម​អធិរាជ​ស​ត្រូវ​គេ​រាយការណ៍​ថា​នឹង​ដាក់​លក់​កីឡាករ​របស់​ខ្លួន​ចំនួន ៥​រូប ដើម្បី​យក​ថវិកា​ទុក​ទិញ Neymar។ កីឡាករ​ដែល​គ្រោង​នឹង​លក់​ចេញ​ពី Real មាន​ដូចជា Gareth Bale, Karim Benzema, Dani Ceballos, Matteo Kovacic និង Jesus Vallejo។ ការ​លក់​នេះ នឹង​អាច​រក​ចំណូល​ឲ្យ Real បាន​យ៉ាង​ហោច​ណាស់​ក៏ ២០០​លាន​អឺរ៉ូ ឬ​ជាង ២៣០​លាន​ដុល្លារ៕

ប្រភព៖ Sports Keeda | Live Soccer TV ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;