លោក អៀវ ប៉ុណ្ណាការ ផលិតករ​ភាពយន្ត​ខ្មែរ​ជំនាន់​ទី​១ ទទួល​មរណភាព

  • 2018-05-11 03:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត​ជំនាន់​ទី​១​របស់​កម្ពុជា​ដែល​មាន​ឯក​ទេស​ថត​ខ្សែ​ភាពយន្ត​ថ្វាយ​ព្រះ​បរម​រតន​កោដ្ឋ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម លោក អៀវ ប៉ុណ្ណាការ បាន​ទទួល​មរណភាព​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​រូយ៉ាល់​រតនៈ ក្នុង​វ័យ​៨៧​ឆ្នាំ ដោយ​ជរាពាធ។

លោក​ព្រឹទ្ធាចារ្យ​ធ្លាប់​រៀន​បច្ចេកទេស​ផលិត​កុន​ច្បាស់​លាស់​ពី​អ្នក​ជំនាញ​អាមេរិក​កាល​ពី​ទសវត្សរ៍​៥០ ហើយ​ក្លាយ​ជា​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​កាល​ពី​សម័យ​ក្រោយ​ឆ្នាំ១៩៧៩៕

លោក អៀវ ប៉ុណ្ណាការ

អត្ថបទ៖ លឹម សុនា