រដ្ឋាភិបាល​ថៃ រៀបចំ​បង្កើត​ក្រុម​សន្តិសុខ​អ៊ីនធឺណិតចំនួន ៥​ពាន់​នាក់

  • 2018-05-11 09:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ថៃ​គ្រោង​បង្កើត​ក្រុម​មន្ត្រី​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ចំនួន ៥​ពាន់​នាក់ នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ ដើម្បី​ពិនិត្យ​មើល​សកម្មភាព​របស់​សាធារណជន​លើ​ប្រព័ន្ធ​អនឡាញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថៃ Prajin Jantong កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ២០១៨ ម្សិលមិញ។

លោក Prajin Jantong រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថៃ Prajin Jantong
លោក​រដ្ឋមន្រ្ដី​ដដែល​បញ្ជាក់​ថា ប្រទេស​ថៃ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ត្រូវការ​ចាំបាច់​នូវ​អាជ្ញាធរ​មួយ សម្រាប់​គ្រប់គ្រង​អ្វី​ដែល​សាធារណជន ធ្វើ​នៅ​លើ​ប្រព័ន្ធ​អនឡាញ។

លោក​រដ្ឋមន្រ្ដី​ដដែល​បន្ថែម​ទៀត​ថា សម្រាប់​ជំហាន​ដំបូង គឺ​នៅ​ខែ​មិថុនា ខាង​មុខ ក្រុម​សន្ដិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ២០០​នាក់ នឹង​ត្រូវ​បង្កើត​ឡើង ដោយ​មាន​ការ​សហការ​គ្នា​ពី​ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ប៉ូលិស​ថៃ និង​គណៈកម្មការ​ទូរគមនាគមន៍​របស់​ថៃ៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;