ទូរសព្ទ​ចេក​ Nokia នឹង​ចេញ​លក់​មុន​គេ​នៅ​អាស៊ាន

  • 2018-05-12 09:32:02
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ទូរសព្ទ​ Nokia 8810 ​ស៊េរី​ថ្មី​ នឹង​ចាប់​ផ្ដើម​មាន​លក់​ជា​លើក​ដំបូង​នៅ​បណ្ដា​ប្រទេស​អាស៊ី​នៅ​ចុង​ខែ​ឧសភា​ ដោយ​ចាប់​ផ្ដើម​ពី​តំបន់​អាស៊ាន ក្នុង​ប្រទេស​ពីរ គឺ ​សិង្ហបុរី​ និង​​វៀតណាម។

ទូរសព្ទចេក (រូបថត៖ Cnet)

Nokia 8810 ដែល​គេ​និយម​ហៅ​ថា​ "ទូរសព្ទ​ចេក" នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Mobile World Congress កាល​ពី​ដើម​ឆ្នាំ​ ២០១៨ ដែល​មាន​រូប​រាង​មិន​ខុស​ពី​ម៉ូដែល​ទូរសព្ទ​ចេក​មុន​ច្រើន​ឡើយ​ តែ​មាន​បន្ថែម​​សមត្ថភាព​ទ្រាំទ្រ​នឹង​សេវា​ 4G និង​មាន​ផ្ទុក​នូវ​កម្មវិធី​ដូច​ជា​ Facebook, Twitter និង Google Maps ជា​ដើម។ បន្ថែម​ពី​នេះ វា​មាន​ថាមពល​ថ្ម​ដែល​កាន់​បាន​ ២០ ម៉ោង និង​និយាយ​​ទូរសព្ទ​បាន​ ៨ ម៉ោង។

ហ្គេមពស់ក្នុងទូរសព្ទចេក (រូបថត៖ Cnet)

ការ​ចេញ​លក់​នៅ​សិង្ហបុរី​ និង វៀតណាម​ ទូរសព្ទ​នេះ ​នឹង​មាន​តម្លៃ​ខ្ទង់​ ៨០ ដុល្លារ ។ Nokia 8810 នេះ​ក៏​​បន្ត​ចេញ​លក់​លើ​ទីផ្សារ​ធំៗ​ដទៃ​ទៀត​ផង​ដែរ៕​


ប្រភព៖ Cnet ប្រែសម្រួល៖ សុខហេង