ដឹងថ្ងៃបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាងជើងហើយ
- 2018-05-12 14:21:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថ្ងៃបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាងជើងហើយ
ចន្លោះមិនឃើញ
កូរ៉េខាងជើង នឹងបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួនពីថ្ងៃទី២៣ ដល់ ២៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ដោយបានអញ្ជើញអ្នកសារព័ត៌មានបរទេសចូលរួមផងដែរ។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ។
អ្នកសារព័ត៌មានបរទេស ដែលត្រូវបានកូរ៉េខាងជើង អញ្ជើញឱ្យចូលរួមក្នុងការតាមដានព្រឹត្តិការណ៍នេះ គឺមកពីចិន រុស្ស៊ី កូរ៉េខាងត្បូង អង់គ្លេស និងអាមេរិក។
ការប្រកាសបិទទីតាំងនុយក្លេអ៊ែរ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់កាលពីម្សិលមិញថា អាមេរិកនឹងជួយស្ដារសេដ្ឋកិច្ចកូរ៉េខាងជើងឡើងវិញ ប្រសិនបើរបបដឹកនាំរបស់លោក គីម ជុងអ៊ុន យល់ព្រមរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុង។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសជួបជាមួយលោក គីម ជុងអ៊ុន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី៕