កាមេរ៉ាបង្កប់ក្នុងឧទ្យានជាតិមួយកន្លែង ថតជាប់សត្វព្រៃជាច្រើនប្រភេទ
- 2018-05-15 03:44:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាបង្កប់ក្នុងឧទ្យានជាតិមួយកន្លែង ថតជាប់សត្វព្រៃជាច្រើនប្រភេទ
ចន្លោះមិនឃើញ
មន្រ្តីឧទ្យានុរក្សស្នាក់ការឧទ្យានជាតិវើនសៃ-សៀមប៉ាង សហការជាមួយអង្គការ CI បានចុះប្រមូលរូបភាពពីកាមេរ៉ាបង្កប់ ឬ Camera Trap ដែលក្រុមការងារដាក់សិក្សាអំពីសត្វនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង។ ជាលទ្ធផល គេបានប្រទះឃើញរូបភាពសត្វព្រៃជាច្រើនប្រភេទ ដែលថតជាប់ដោយកាមេរ៉ាទាំងនោះ។
ក្នុងចំណោមកាមេរ៉ាបង្កប់ទាំង ៨ មានកាមេរ៉ា២ បានថតជាប់សត្វខ្លាឃ្មុំ ១ក្បាល, កាមេរ៉ា១ ថតជាប់សត្វកស ១ក្បាល, កាមេរ៉ា១ ថតជាប់សត្វប្រើស១ក្បាល, កាមេរ៉ា១ ថតជាប់ជ្រូកព្រៃ និងកាមេរ៉ា២ទៀត ថតជាប់សត្វជាច្រើនប្រភេទ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានតែកាមេរ៉ា១ប៉ុណ្ណោះ ដែលថតមិនជាប់សត្វ។
សូមទស្សនារូបភាពពីកាមេរ៉ាទាំងនោះ ដូចខាងក្រោម៖