គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន គ.ជ.ប ទទួលស្គាល់​ជាផ្លូវការ​ហើយ

  • 2018-05-15 13:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ឱ្យដឹង​ថា នៅថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គ.ជ.ប បាន​ទទួលស្គាល់​ជា​ផ្លូវការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ហ៊្វុនស៊ិនប៉ិច ដែល​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល។

ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងសមាជគណបក្សនាពេលកន្លងមក
លោកបាន​បញ្ជាក់​ថា សរុប​មាន​៥គណបក្ស​ហើយ​ដែលត្រូវបាន​ គ.ជ.ប ទទួលស្គាល់​គិតមកដល់ពេលនេះ។ គណបក្ស៤ទៀត រួមមាន៖
  • គណបក្ស​យុវជន​កម្ពុជា​ឈរ​នៅ ១៧​មណ្ឌល

  • គណបក្ស​ប្រជាជន​កម្ពុជា​ឈរនៅ ២៥​មណ្ឌល

  • គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរនៅ ២៥​មណ្ឌល

  • និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរនៅ ២៥មណ្ឌល៕

អត្ថបទពាក់ព័ន្ធបោះឆ្នោត​តំណាងរាស្រ្ដ​​ឆ្នាំនេះ មានគណបក្ស ២០ ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង

អត្ថបទ៖ សោភា

អត្ថបទថ្មី
;