តួកគី កោះ​ហៅ​អគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​អ៊ីស្រាអែល និង​អាមេរិក ត្រឡប់​ទៅ​​វិញ

  • 2018-05-16 00:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​តួកគី​បាន​កោះ​ហៅ​អគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​អ៊ីស្រាអែល និង​អាមេរិក ត្រឡប់​មក​ប្រទេស​របស់​ខ្លួន​វិញ​ហើយ ក្រោយ​កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយហារ​លើ​អ្នក​តវ៉ា​ជនជាតិ​ប៉ាឡេស្ទីន ដែល​បណ្ដាល​ឲ្យ​មនុស្ស ៥៨​នាក់​បាន​ស្លាប់ និង​ជាង ២៧០០​នាក់​ទៀត​បាន​រង​របួស។

លោក Recep Tayyip Erdoğan ប្រធានាធិបតីតួកគី
មន្រ្តី​ទូត​តួកគី​ប្រចាំ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល នឹង​ត្រូវត្រឡប់​ទៅ​​ប្រទេស​តួកគី​វិញ ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​​មួយ រួម​ជាមួយ​នឹង​ការ​កាន់ទុក្ខ​ចំនួន ៣​ថ្ងៃ ចំពោះ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កងទ័ព​អ៊ីស្រាអែល​ផង​ដែរ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​តួកគី ប្រទេស​អាហ្រ្វិក​ខាងត្បូង ក៏​បាន​កោះ​ហៅ​មន្រ្តី​ទូត​របស់​ខ្លួន ឲ្យ​ចាកចេញ​ពី​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;