ស្ពាន​វែងជាងគេនៅអឺរ៉ុប​ ត្រូវបានសម្ពោធជាផ្លូវការហើយ

  • 2018-05-16 03:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​​​ភ្ជាប់ពី​រុស្ស៊ី ទៅកាន់​តំបន់​គ្រីមា ត្រូវបាន​សម្ពោធ​ជាផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ​ដោយមានការ​ចូលរួម​ពីលោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន។ ស្ពាន​នេះ​មាន​ប្រវែង ១៩​គីឡូម៉ែត្រ បានក្លាយជា​ស្ពាន​ដ៏វែងជាង​គេ​បំផុត​នៅ​អឺរ៉ុប។

ស្ពាន​​​ភ្ជាប់ពី​រុស្ស៊ី ទៅកាន់​តំបន់​គ្រីមា
ស្ពាន​​នេះ​ត្រូវ​បាន​​សាងសង់​រួចរាល់ ៦ខែ​មុនកាល​កំណត់ ដោយ​ចំណាយ​ថវិកា​​ប្រមាណ ​៣,៧ពាន់​ដុល្លារ​។ នេះ​ជាស្ពាន​តែ១គត់ ដែល​តភ្ជាប់ពី​រុស្ស៊ី ទៅកាន់តំបន់​គ្រីមា នាពេលបច្ចុប្បន្ន ដោយនៅពេលមិនទាន់មានស្ពាននេះ ​ការ​ធ្វើដំណើរ​ទៅវិញទៅមក គឺមានតែ​តាម​​ផ្លូវទឹក ពោលគឺ​ឆ្លងតាម​ស្រឡាង​តែ​​​ប៉ុណ្ណោះ។

ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី បាន​ហៅ​ស្ពាន​នេះ​ថា "សំណង់​ប្រចាំ​​សតវត្ស​" ។ ស្ពាន​នេះ ត្រូវ​បាន​រាយការណ៍​ថា អាច​​ទទួល​ការ​ធ្វើចរាចរណ៍​របស់​រថយន្ត​ដល់ ៤ម៉ឺន​គ្រឿង​ក្នុង១ថ្ងៃ។

សូម​បញ្ជាក់​ថា ការ​​សាងសង់​​ស្ពាន​​នេះ គឺ​ក្រោយ​ពេល​​ដែល​​រុស្ស៊ី បាន​ដាក់​​បញ្ចូល​​តំបន់​​គ្រីមា ជា​ឧបសម្ព័ន្ធ​ពោលគឺជាផ្នែក១របស់​ខ្លួន កាលពីខែមីនា ឆ្នាំ​២០១៤៕

លោក​ពូទីន អញ្ជើញទៅសម្ពោធ​ស្ពានថ្មី​នេះ កាលពីថ្ងៃ​អង្គារ​ម្សិល​មិញ

ប្រភព៖ theguardian | Sputnik News ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;