បេក្ខជនម្នាក់​មាន​សង្ឃឹម​៩០% ក្នុង​ការ​ចូល​ដឹកនាំ Arsenal

  • 2018-05-16 03:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​វេបសាយ Dailymail របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​កាលពីថ្ងៃទី​១៥​ឧសភា​ថា ថ្នាំ​ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal នឹង​ជ្រើសរើស​លោក Mikel Arteta ដើម្បី​ជំនួស​តំណែង​លោក Arsene Wenger ដែល​បាន​សម្រេច​ចិត្ត​លា​ឈប់​ នៅ​ចុង​រដូវ​កាល​នេះ​។ កីឡាករ Arsenal ត្រូវ​បាន​ជូន​ដំណឹង​ជា​មុន​ថា ៩០% លោក Arteta នឹង​ក្លាយ​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ពួកគេ​។

អតីតកីឡាករបស់ Arsenal លោក Mikel Arteta គឺជាបេក្ខភាពទី១ ក្នុងបញ្ជីក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ Arsenal (រូបថត៖ PA)
បុរស​សញ្ជាតិ​អេស្ប៉ាញ ដែល​ធ្វើ​ជា​ជំនួយការ​របស់​គ្រូបង្វឹក Pep Guardiola នៅ​ក្លឹប Manchester City រយៈ​ពេល​ ២រដូវកាល គឺ​ជា​បេក្ខភាព​ទី​មួយ​ក្នុង​បញ្ជី​របស់​លោក Ivan Gazidis នាយក​ប្រតិបត្តិ​ក្លឹប និង​លោក​នាយក Josh Kroenke កូន​ប្រុស​ម្ចាស់​ក្លឹប Arsenal ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ​បេក្ខភាព​ដទៃ​ទៀត ដូចជា​លោក Max Allegri (ដឹកនាំ Juventus), Luis Enrique (ទំនេរ) និង​លោក Joachim Low (ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់) ​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​បញ្ជី​បេក្ខភាព​អ្នកចាត់ការ Arsenal ហើយ​។

សូម​បញ្ជាក់​ថា Arsenal ត្រូវ​បាន​រាយការណ៍​ថា នឹង​តែងតាំង​អ្នក​ចាត់ការ​ថ្មី​របស់​ខ្លួន​ មុន​ព្រឹត្តិការណ៍ FIFA World Cup នៅ​ប្រទេស​រុស្ស៊ី នា​ខែ​ក្រោយ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;