តើ​ទេសចរ​ប៉ុន្មាន​នាក់ បាន​ដើរ​លេង​កម្សាន្ត​ក្នុង​ពេល​៣ថ្ងៃ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម?

  • 2018-05-16 04:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​ឲ្យដឹង​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ​ព្រះករុណា ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចាប់​ពី​ថ្ងៃ​ទី១៣ ដល់ ​១៥ ខែ​ឧសភា ឆ្នាំ​២០១៨នេះ ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូទាំង​ប្រទេស មាន​ចំនួន​ប្រមាណ​ជា កន្លះ​លាន​នាក់ (៥០៥៩០០​នាក់) កើន​ឡើង​ជិត ១០% បើ​ធៀប​រយៈ​ពេល ៣​ថ្ងៃ​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៧។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង​កន្លះ​លាន​នាក់​នោះ​មាន ភ្ញៀវ​ជាតិ​ចំនួន​ជាង ៤៤ម៉ឺននាក់ កើន​ឡើង​ជាង ៨% និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជាង ៦​ម៉ឺននាក់ កើន​ឡើង​ជាង ១១%​៕

ភ្ញៀវទេសចរទៅលេងប្រាសាទព្រះវិហារ កាលពីខែមេសា ឆ្នាំ២០១៥

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;