ចេញ​ដំណើរ​មុន ២៥​វិនាទី ក្រុមហ៊ុន​រថភ្លើង​មួយ​ចេញ​លិខិត​សុំទោស​អតិថិជន​ជា​ផ្លូវការ

  • 2018-05-16 06:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​រថភ្លើង West Japan Railway របស់​ប្រទេស​ជប៉ុន បាន​ចេញ​លិខិត​សុំទោស​ជា​ផ្លូវការ​មួយ ក្រោយ​ខ្សែ​រថភ្លើង​មួយ​របស់​ពួកគេ បាន​ចេញ​ដំណើរ​មុន​ម៉ោង​កំណត់​ចំនួន ២៥​វិនាទី កាលពី​ថ្ងៃ​ទី១១ ខែ​ឧសភា ២០១៨ កន្លង​ទៅ។

ការ​សុំទោស​នោះ គឺ​ក្រោយ​រថភ្លើង​ដែល​ចេញ​ពី​ស្ថានីយ​នៅ​តំបន់ Notogawa បាន​ចាកចេញ​នៅ​ម៉ោង ៧:១១:៣៥ មុន​ម៉ោង​កំណត់ នៅ​ម៉ោង ៧:១២​នាទី។ ប៉ុន្តែ​ការ​ចាកចេញ​មុន​ម៉ោង​កំណត់​នេះ មិន​បាន​ប៉ះពាល់​ដល់​អ្នក​ដំណើរ​ច្រើន​នោះ​ទេ គឺ​ធ្វើ​ឲ្យ​តែ​អ្នក​ដំណើរ​ម្នាក់​ខក​ជើង​រថភ្លើង​ប៉ុណ្ណោះ។

ក្នុង​លិខិត​សុំទោស​របស់​ក្រុមហ៊ុន​រថភ្លើង​បញ្ជាក់​ថា "យើង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អតិថិជន​របស់​យើង​យ៉ាង​ខ្លាំង ហើយ​យើង​នឹង​ខិតខំ​ការពារ​មិន​ឲ្យ​មាន​ករណី​នេះ កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ"៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;