វៀតណាម វិនិយោគ​ជិត​១៣០​លាន​ដុល្លារ នៅ​ក្រៅ​ប្រទេស ក្នុង​៤ខែដើមឆ្នាំ​២០១៨​

  • 2018-05-16 06:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​របស់​វៀតណាម បាន​បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ១២៩​លាន​ដុល្លារ​អាមេរិក លើ ៣៤​គម្រោង​នៅ​ក្រៅ​ប្រទេស ដោយ​គិត​ចាប់ពី​ខែ​មករា ដល់ ខែ​មេសា ឆ្នាំ​២០១៨។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម។

ក្រុមហ៊ុនទូរសព្ទចល័ត Metfone របស់ក្រុមហ៊ុន Viettel នៅកម្ពុជា (រូបថត៖ BigReview)
​ក្នុង​អំឡុង​ពេល ៤​ខែ​នេះ វៀតណាម​បាន​វិនិយោគ​នៅ ១៩​ប្រទេស និង​តំបន់។ ​ក្នុង​នោះ ឡាវ ឈរ​លេខ១ ដោយ​ទទួល​បាន​ការ​វិនិយោគ​របស់​វៀតណាម​ចំនួន​ជាង ៨០​លាន​ដុល្លារ​អាមេរិក។ កម្ពុជា ស្ថិត​នៅ​លេខ​២ មាន​ជិត ២៦​លាន​ដុល្លារ និង គុយបា មាន​ជិត ២០​លាន​ដុល្លារ។

វៀតណាម ​វិនិយោគ​ច្រើន​ជាងគេ​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ចំនួន ១០៥​លាន​ដុល្លារ ស្មើ​នឹង​ជាង ៦៨% នៃ​ទំហំ​ទឹកប្រាក់​វិនិយោគ​ក្រៅ​ប្រទេស​សរុប។ ចំណែក វិស័យ​ឧស្សាហកម្ម ឈរ​លេខ២ ដោយ​មាន​ចំណែក​ជាង ១៣% តាម​ពី​ក្រោយ​ដោយ​វិស័យ​លក់រាយ​និង​លក់ដុំ ព្រមទាំង​វិស័យ​ផ្សេងៗ​ទៀត​៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;