រុស្ស៊ី ស៊ីរី រួម​គ្នា​បើក​ការ​វាយ​ប្រហារ​ខ្នាត​ធំ​លើ​ជុំរុំ​ភៀសខ្លួន​ប៉ាឡេស្ទីន

  • 2018-05-17 01:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង​កម្លាំង​ប្រទេស​រុស្ស៊ី និង​ប្រទេស​ស៊ីរី បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ជុំរុំ​ភៀស​ខ្លួន​របស់​ជនជាតិ​ប៉ាឡេស្ទីន ដែល​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​ម្សិលមិញ។ ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​នៅ​ចំ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី Damascus ប្រទេស​ស៊ីរី។

យោង​តាម​សារព័ត៌មាន​អារ៉ាប Al-Masdar បាន​ឲ្យ​ដឹង​ថា រុស្ស៊ី និង​ស៊ីរី បាន​វាយ​ប្រហារ​ទាំង​ផ្លូវ​អាកាស និង​បាញ់​មីស៊ីល​ទៅ​លើ​ផ្ទៃ​ដី​សំដៅ​ទៅ​កាន់​ជុំរុំ​ភៀសខ្លួន​ចំនួន​៣ មាន​ដូចជា​ជុំរុំ Yarmouk, Hajar Al-Aswad និង Al-Tadamon។ បើ​តាម​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​មួយ​ចំនួន បញ្ជាក់​ថា ជុំរុំ Hajar Al-Aswad ត្រូវ​បាន​កង​កម្លាំង​ប្រទេស​ទាំង​២​រឹបអូស​យក​ពី​ក្រុម ISIS មក​កាន់កាប់​វិញ​បាន​ហើយ៕

ប្រភព៖ telegraph | AMN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;