បង្គា​របស់​វៀតណាម នឹង​ត្រូវ​ត្រួត​ពិនិត្យ​សារធាតុ​គីមី ដោយ​ប្រទេស​​អាស៊ី​មួយ

  • 2018-05-17 02:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សមាគម​អ្នក​ផលិត និង​នាំចេញ​គ្រឿង​សមុទ្រ​វៀតណាម (VASEP) បាន​ឲ្យដឹង​ថា នៅ​ខែ​មិថុនា ឆ្នាំ​២០១៨​ខាងមុខ​នេះ ប្រទេស​កូរ៉េខាងត្បូង​នឹង​បញ្ជូន​ក្រុម​ត្រួត​ពិនិត្យ​របស់​ខ្លួន ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​វាយតម្លៃ​លើ​សកម្មភាព​នៃ​ការ​ប្រើប្រាស់​សារធាតុ​គីមី និង​អង់ទីប៊ីយ៉ូទីក នៅ​ក្នុង​បង្គា​​ដែល​ត្រូវ​នាំចេញ​ទៅ​កាន់​ទីផ្សារ​កូរ៉េខាងត្បូង​។

សកម្មភាពនៅរោងចក្រកែច្នៃបង្គា នៅវៀតណាម (រូបថត៖ baochinhphu)
ការ​ប្រកាស​នេះ ​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​សុវត្ថិភាព​ចំណីអាហារ និង​ឱសថ​កូរ៉េខាងត្បូង ផ្ញើ​លិខិត​ចំនួន ២ ទៅ​កាន់​វៀតណាម កាលពី​ខែ​មេសា​ ស្ដីពី​ការ​រកឃើញ​នូវ​សារធាតុ Nitrofurans ក្នុង​បង្គា​ដែល​នាំចូល​ពី​វៀតណាម។ សារធាតុ Nitrofurans អាច​បង្ក​ជា​ជំងឺ​រាគ ឈឺ​ដើមទ្រូង ពិបាក​ដកដង្ហើម អស់​កម្លាំង​ជាដើម។

បង្គា​នាំចេញ​ពី​វៀតណាម​ទៅ​កូរ៉េខាងត្បូង ដែល​មាន​ផ្ទុកសារធាតុ Nitrofurans ត្រូវ​បាន​រកឃើញ​កាលពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០១៨​។

VASEP បាន​ឲ្យដឹង​ថា វត្តមាន​នៃ​សារធាតុ​អង់ទីប៊ីយ៉ូទីក និង​ភាព​មិន​បរិសុទ្ធ​ក្នុង​បង្គា ជា​បញ្ហា​ដ៏​ស្មុគស្មាញ​២យ៉ាង ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បាន​ទាំងស្រុង និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ឡើយ​។

សូម​បញ្ជាក់​ថា កូរ៉េខាងត្បូង ជា​ប្រភព​ដែល​នាំចូល​បង្គា​វៀតណាម ធំ​ទី​៨ បន្ទាប់​ពី សហភាព​អឺរ៉ុប អាមេរិក ជប៉ុន ចិន អូស្ត្រាលី កាណាដា និង​អាស៊ាន៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;