រយៈពេល និងតម្លៃ នៃការផ្តល់សេវាលិខិតឆ្លងដែននៅកម្ពុជា
- 2018-05-17 10:26:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេល និងតម្លៃ នៃការផ្តល់សេវាលិខិតឆ្លងដែននៅកម្ពុជា
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា រយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ត្រូវបានកែប្រែ តែរក្សាតម្លៃនៅដដែល ដែលនឹងត្រូវផ្តើមអនុវត្តនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
សេវាឆាប់រហ័ស រយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការងារសម្រាប់ការផ្តល់សេវានៅរាជធានីភ្នំពេញ លើកលែងតែនៅតាមបណ្តាសាខាលិខិតឆ្លងដែនប្រចាំខេត្ត (បាត់ដំបង បន្ទាយមានជ័យ កោះកុង) គឺមានរយៈពេល ៣ថ្ងៃ នៃថ្ងៃធ្វើការងារ ជាមួយនឹងតម្លៃ ២០០ដុល្លារ។
សេវាឆាប់រហ័សកម្រិតមធ្យម ប្តូរពីរយៈពេល ១០ថ្ងៃ មកត្រឹម ៧ថ្ងៃ នៃថ្ងៃធ្វើការងារ ជាមួយនឹងតម្លៃ ១៥០ដុល្លារ។
សេវាធម្មតា ប្តូរពីរយៈពេល ២០ថ្ងៃ មកត្រឹម ១៥ថ្ងៃ នៃថ្ងៃធ្វើការងារ ជាមួយនឹងតម្លៃ ១០០ដុល្លារ៕
អត្ថបទពាក់ព័ន្ធ៖ កន្លែងធ្វើលិខិតឆ្លងដែនថ្មី នៅខេត្តចំនួន៣ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យដំណើរការហើយ