LDP និងសំបុកឃ្មុំ ត្រូវបាន​ គ.ជ.ប ទទួលស្គាល់

  • 2018-05-18 06:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់​គណបក្សនយោបាយឈរ​ឈ្មោះ​បោះឆ្នោត​ជាផ្លូវការចំនួន ២ បន្ថែម​ទៀត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ឈរ​ឈ្មោះ ២៥មណ្ឌល) និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (ឈរ​ឈ្មោះ ២៥មណ្ឌល០។ នេះបើ​​តាមការបញ្ជាក់របស់លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប។

រូបសញ្ញាគណបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ
រូបសញ្ញាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

សូមជម្រាបថា គិត​ទាំងគណបក្ស ២នេះទៀត គឺ​មាន​គណបក្សនយោបាយចំនួន ១០ ហើយ ដែល​ត្រូវបាន គ.ជ.ប ទទួលស្គាល់​ការ​ចុះ​បញ្ជីឈរ​ឈ្មោះ​ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ អាណត្តិទី៦ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ​២០១៨។ គណបក្ស ៨ ទៀត រួមមាន៖ គណប្រជាជនកម្ពុជា (ឈរឈ្មោះ ២៥មណ្ឌល) គណបក្សយុវជនកម្ពុជា (ឈរ​ឈ្មោះ ១៧មណ្ឌល) គណបក្សសញ្ជាតិកម្ពុជា (ឈរ​ឈ្មោះ ២៥មណ្ឌល) គណបក្សខ្មែររួបរួមជាតិ (ឈរឈ្មោះ ២៥មណ្ឌល) និង គណបក្សហ៊្វុនស៊ិនប៉ិច (ឈរ​ឈ្មោះ ២៥មណ្ឌល) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (ឈរឈ្មោះ ២៥ មណ្ឌល) គណបក្សខ្មែរតែមួយ (ឈរឈ្មោះ ១៦មណ្ឌល) និងគណបក្សពន្លឺថ្មី (ឈរឈ្មោះ ១៣មណ្ឌល)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;