រោងចក្រ​តម្លៃ​ជាង​២លាន​ដុល្លារ ត្រៀម​បង្កើត​នៅ​ក្នុង​ខណ្ឌ​១​នៃ​រាជធានី​ភ្នំពេញ

  • 2018-05-18 08:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ "វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ" ជូន​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​របស់​ក្រុមហ៊ុន COLOR PALETTE GARMENT ACCESSORIES., LTD។

ទីតាំង​នៃ​គម្រោង​នេះ​គឺ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ ផ្លូវ​លំ សង្កាត់​កាកាប​២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក្រោម​ទុន​​វិនិយោគ​ប្រមាណ ២,០៤​លាន​ដុល្លារ។ រោងចក្រ​នេះ​នឹង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦៣៨​កន្លែង៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;