អនុ​ប្រធានាធិបតី​អាមេរិក​ប្រាប់​លោក គីម ជុងអ៊ុន ថា​កុំ​ចង់​លេង​ជាមួយ ដូណាល់ ​ត្រាំ

  • 2018-05-22 03:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក បាន​ថ្លែង​ថា "វា​ជា​កំហុស​ដ៏​ធំ​មួយ​ប្រសិនបើ លោក គីម ជុងអ៊ុន គិត​ថា លោក​អាច​លេង​សើច​ជាមួយ ដូណាល់ ត្រាំ បាន​នោះ​" ។ លោក​ថា ប្រធានាធិបតី​អាមេរិក អាច​នឹង​លុប​ចោល​កិច្ច​ប្រជុំកំ​ពូល​របស់​ភាគី​ទាំងពីរ ប្រសិនបើ​មេដឹកនាំ​កូរ៉េខាងជើង ធ្វើ​ដូច្នេះ​។

ការ​ថ្លែង​របស់​អនុ​ប្រធានាធិបតី​អាមេរិក​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Fox News នេះ ត្រូវ​បាន​ធ្វើឡើង​មុន​ជំនួប​កំពូល​រវាង​លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ ​នា​ថ្ងៃ​ទី១២ ខែ​មិថុនា នៅ​ប្រទេស​សិង្ហបុរី​។

លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក ថា "វា​ជា​កំហុស​ដ៏​ធំ​មួយ​ប្រសិនបើ លោក គីម ជុងអ៊ុន គិត​ថា លោក​អាច​លេង​សើច​ជាមួយ ដូណាល់ ត្រាំ បាន​នោះ​" (រូបថត៖ BBC)
សូម​រំឭក​ថា កូរ៉េខាងជើង ធ្លាប់​គំរាម​ដក​ខ្លួន​ពី​កិច្ច​ប្រជុំ​ខាងលើ បន្ទាប់​ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton បាន​មាន​ប្រសាសន៍​ថា អាមេរិក​នឹង​យក​គំរូ​តាម​ការ​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​នៅ​លីប៊ី សម្រាប់​អនុវត្ត​ទៅ​លើ​កូរ៉េខាងជើង។ អតីត​មេដឹកនាំ​លីប៊ី​លោក Muammar Gaddafi កាល​ពី​ឆ្នាំ២០០៣ បាន​យល់ព្រម​នឹង​ពួក​លោក​ខាងលិច ដើម្បី​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​មក​លើ​លីប៊ី។ ៨ឆ្នាំ​ក្រោយ​មក Gaddafi ត្រូវ​សម្លាប់​ក្រោម​ស្នាដៃ​ក្រុម​បះបោរ​នៅ​លោក​ខាង​លិច​៕

ចុចអានបន្ត ថ្ងៃ​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង ជួបពិភាក្សាជាមួយ​​លោកត្រាំ​ ក្នុង​គោលបំណង​មួយ

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;