សភា​រុស្ស៊ី អនុម័ត​ច្បាប់ថ្មី​ផ្ដល់​អំណាច​ឲ្យ​ប្រធានាធិបតី ប្រឆាំង​រាល់​ទណ្ឌកម្ម​បរទេស​ទាំង​អស់

  • 2018-05-23 03:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភា Duma របស់​រុស្ស៊ី កាលពី​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៨ ម្សិលមិញ បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ទៀត​ហើយ ក្នុង​គោល​បំណង​ការពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​សន្ដិសុខ​របស់​រុស្ស៊ី ជា​ការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត ដែល​បាន​ធ្វើ​ឡើង កាលពី​ពេល​ថ្មីៗ​នេះ។

លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី អំឡុង​ប្រជុំគណៈរដ្ឋមន្រ្តី​ថ្មី​
ច្បាប់​ថ្មី​នេះ អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​អាច​ប្រើ​គ្រប់​វិធានការ​ទាំង​អស់ ក្រោម​ការ​ស្នើ​ឡើង​របស់​រដ្ឋាភិបាល ដើម្បី​ប្រឆាំង​នឹង​ទណ្ឌកម្ម ឬ​ផ្អាក​ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​បង្ក​ជម្លោះ រួម​ទាំង​អង្គការ​នានាផងដែរ។

ជាង​នេះ​ទៅ​ទៀត យោង​តាម​ឯកសារ​ច្បាប់​នោះ បាន​រៀបរាប់​ពី​វិធានការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ជាច្រើន​ដូចជា៖

  • ការ​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ទាំង​ស្រុង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​នានា លើ​ផ្នែក​ផលិត​យន្តហោះ មីស៊ីល និង​ថាមពល​នុយក្លេអ៊ែរ

  • ការ​ហាម​ទិញ​មូលបត្រ​របស់​អាមេរិក

  • ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ទំនិញ​អាមេរិក

  • គម្រោង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់​រុស្ស៊ី អាច​ផលិត​ទំនិញ​ជាច្រើន​មុខ ដូច​ទំនិញ​របស់​អាមេរិក និង​សម្ដ័ន្ធ ដោយ​មាន​ចាំបាច់​ទិញ​កម្មសិទ្ធិ​បញ្ញា​ពី​ម្ចាស់​ដើម​នោះ​ទេ។

ការ​ប្រជុំ​សភា Duma របស់​រុស្ស៊ី

សូម​បញ្ជាក់​ថា ការ​អនុម័ត​ច្បាប់​ថ្មី​នេះ គឺ​ក្រោយ​កាលពី​​ពាក់​កណ្ដាល​ខែ​មេសា ២០១៨ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​រុស្ស៊ី​ចំនួន ២៤​នាក់ និង​ក្រុមហ៊ុន​សាជីវកម្ម​រុស្ស៊ី​ចំនួន១៤ ដែល​ត្រូវ​បាន​រង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;