សមត្ថភាពពិសេសរបស់យន្តហោះចម្បាំង F-35 ដែលជាយន្តហោះថ្លៃបំផុត និងទំនើបបំផុតរបស់អាមេរិក
- 2018-05-24 00:58:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថភាពពិសេសរបស់យន្តហោះចម្បាំង F-35 ដែលជាយន្តហោះថ្លៃបំផុត និងទំនើបបំផុតរបស់អាមេរិក
ចន្លោះមិនឃើញ
យន្តហោះចម្បាំង F-35 ជាយន្តហោះចម្បាំងជំនាន់ទី៥ ផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ដែលរួមបញ្ចូលគ្នានូវសមត្ថភាពវាយប្រហារ ល្បឿន និងការចល័តខ្លួន ប្រព័ន្ធព័ត៌មាន Sensor បណ្ដាញប្រតិបត្តិការ និងការដឹកជញ្ជូនដ៏ទំនើប។ យន្តហោះចម្បាំងជំនាន់ទី៥ គឺជាប្រភេទយន្តហោះចម្បាំងទំនើបចុងក្រោយរបស់អាមេរិក ដែលមានសមត្ថភាពវាយប្រហារគ្រប់ស្ថានភាព អាចហោះហើរគ្រប់ស្ថានភាព មានប្រព័ន្ធទំនាក់ទំនងអាកាសចរណ៍ទំនើប មានប្រព័ន្ធកុំព្យូទ័រចម្រុះកម្រិតខ្ពស់ ហើយប្រព័ន្ធរ៉ាដាមានលទ្ធភាពតិចណាស់ក្នុងការចាប់សញ្ញាណរបស់យន្តហោះប្រភេទនេះ។ ប្រភេទយន្តហោះចម្បាំងជំនាន់ទី៥ ដែលអាមេរិកផលិតបានពីមុន គឺទើបតែមានយន្តហោះ F-22 មួយប៉ុណ្ណោះ។
សមត្ថភាពពិសេសៗរបស់យន្តហោះចម្បាំង F-35៖
ការវាយប្រហារអេឡិចត្រូនិក៖ សមត្ថភាពវាយប្រហារអេឡិចត្រូនិករបស់យន្តហោះចម្បាំងនេះ បានជួយឲ្យភីឡុតអាចចល័ត និងចាប់បានទិន្នន័យរបស់កងទ័ពសត្រូវ ប្រឆាំងប្រព័ន្ធរ៉ាដា និងការវាយប្រហារនានា។ ជានេះទៅទៀត ទិន្នន័យដែលចាប់បានដោយ Sensor របស់យន្តហោះប្រភេទនេះ អាចបញ្ជូនទៅកាន់ទីបញ្ជាការនៅឯសមុទ្រ លើអាកាស ឬលើផ្ទៃដីបានភ្លាមៗ។ ជារួម F-35 មានសមត្ថភាពការពារខ្លួនបានយ៉ាងមានប្រសិទ្ធភាព និងធ្វើឲ្យរ៉ាដាសត្រូវមិនអាចចាប់សញ្ញាណបាន។
ការហោះហើរទាបបំផុត៖ សមត្ថភាពហោះហើរទាបបំផុតមកជិតផ្ទៃដី បានធ្វើឲ្យយន្តហោះចម្បាំង F-35 អាចគេចពីប្រព័ន្ធរ៉ាដា និងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់សត្រូវដោយសុវត្ថិភាព ខណៈដែលយន្តហោះចម្បាំងជំនាន់ទី៤ ពុំមានសមត្ថភាពដូច្នេះនោះទេ។ សមត្ថភាពនេះ បានធ្វើឲ្យយន្តហោះចម្បាំង F-35 អាចវាយប្រហារគោលដៅលើផ្ទៃដីយ៉ាងច្បាស់ៗ និងគ្មានការវាយប្រហារឆ្លើយតបទាន់វិញនោះទេ។
ការហោះហើរលើអាកាស៖ F-35 មានប្រព័ន្ធសព្វាវុធ ព័ត៌មាន និង Sensor រួមគ្នា ដែលធ្វើឲ្យភីឡុតមានប្រៀបលើសត្រូវរបស់ក្នុងការប្រឈមមុខដាក់គ្នាក្នុងសមរភូមិដែនអាកាស។ ជាមួយគ្នានេះ ភីឡុតដែលបញ្ជាយន្តហោះចម្បាំងជំនាន់ទី៥ នេះ អាចទទួលបានសញ្ញាណយន្តហោះចម្បាំងសត្រូវបានមុន និងអាចសម្រេចចិត្ត វាយប្រហារពីរយៈចម្ងាយឆ្ងាយបាន។ សមត្ថភាពអាចចាប់សញ្ញាណសត្រូវ ហើយសត្រូវចាប់សញ្ញាណមិនបាន គឺជាការអភិវឌ្ឍតាកទិចថ្មី ចេញពីយន្តហោះចម្បាំងជំនាន់មុន។
ការឈ្លបយកការណ៍៖ ដោយសារតែប្រព័ន្ធ Sensor ទំនើប និងប្រព័ន្ធទិន្នន័យរួមបញ្ចូលគ្នា បានឲ្យភីឡុតបញ្ជាយន្តហោះចម្បាំង F-35 អាចហោះហើរក្នុងបេសកកម្មដែលប្រឈមដោយគ្រោះថ្នាក់នានា ជាមួយនឹងទិន្នន័យដែលចាប់បានភ្លាមៗប្រកបដោយភាពពេញចិត្ត។
អន្តរប្រតិបត្តិការ៖ ក្នុងអន្តរប្រតិបត្តិការវាយប្រហារ យន្ដហោះចម្បាំង F-35 គឺមានតួនាទីដឹកនាំយន្តហោះចម្បាំងដ៏ទៃទៀត។ យន្ដហោះ F-35 ត្រូវរចនាឡើង ដើម្បីចែករំលែក និងគាំទ្រអ្វីៗគ្រប់យ៉ាងជាមួយយន្តហោះចម្បាំង និងមជ្ឈមណ្ឌលប្រតិបត្តិការដទៃទៀត ដើម្បីពង្រីកការយល់ដឹងច្បាស់ពីស្ថានភាពសមរភូមិ៕