គណបក្ស ២​ចុងក្រោយ ត្រូវ​ គ.ជ.ប ចុះ​បញ្ជី​ឲ្យ​ចូលរួម​បោះឆ្នោត​រួច​រាល់​ហើយ

  • 2018-05-23 12:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ទទួល​ស្គាល់​ ដោយ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ចំនួន​ពីរ​ទៀត គឺ​គណបក្ស​រស្មី​ខេមរា និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ ជា​ផ្លូវ​ការ​ហើយ នៅ​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ​២០១៨ ​នេះ។ សរុប​គណបក្ស​នយោបាយ​ចំនួន២០ ត្រូវ​បាន គ.ជ.ប ចុះ​បញ្ជី​ជា​ផ្លូវការ។

រូបសញ្ញាគណបក្សរស្មីខេមរា (រូបភាព៖ ផ្ដល់ឲ្យ)
ការ​ទទួល​ស្គាល់​នេះ​ គឺ​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ បាន​បំពេញ​ឯកសារ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ដាក់​មក​ គ.ជ.ប នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨។
រូបសញ្ញាគណបក្សជនជាតិដើមប្រជាធិបតេយ្យ (រូបភាព៖ ផ្ដល់ឲ្យ)

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​ឧសភា មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​២០ ត្រូវ​បាន ​គ.ជ.ប សម្រេច​ចុះ​បញ្ជី​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិ​ទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ។

គណបក្ស​នយោបាយ​ទាំង​២០ មាន​ដូចជា៖

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ ​២៥មណ្ឌល

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល

គណបក្ស​ខ្មែរ​តែ១ ឈរ​នៅ​ ១៦មណ្ឌល

គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​ ១៣មណ្ឌល

គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល

គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ ១៧​មណ្ឌល

គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល

គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥​មណ្ឌល

គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈរ​នៅ ២៥​មណ្ឌល

គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥មណ្ឌល

គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល

គណបក្ស​មាតុភូមិ​យើង ឈរ​នៅ​ ៦មណ្ឌល

គណបក្ស​ខ្មែរ​ក្រោក ឈរ​នៅ​ ៦មណ្ឌល

គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ​ ១៦មណ្ឌល

គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១២​មណ្ឌល

គណបក្ស​ឆន្ទៈ​ខ្មែរ ឈរ​នៅ ២៥​មណ្ឌល

គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរ​នៅ ១០​មណ្ឌល

គណបក្ស​រស្មី​ខេមរា ឈរ​នៅ ៧មណ្ឌល

គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ឈរ​នៅ ១១មណ្ឌល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;