៥ថ្ងៃទៀត ការរុករកយន្តហោះ MH370 នឹងត្រូវបញ្ចប់ជាផ្លូវការ
- 2018-05-24 00:29:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ថ្ងៃទៀត ការរុករកយន្តហោះ MH370 នឹងត្រូវបញ្ចប់ជាផ្លូវការ
ចន្លោះមិនឃើញ
ការស្វែងរកយន្តហោះដែលបានបាត់ខ្លួន MH370 នឹងត្រូវបិទបញ្ចប់ជាផ្លូវការ បន្ទាប់ពីដំណើរការអស់រយៈពេលជាង ៤ឆ្នាំ និងត្រូវបានចំណាយទឹកប្រាក់ដើម្បីរុករករាប់សិបលានដុល្លារអាមេរិក។
លោក Anthony Loke Shew Fook រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បានថ្លែងពីទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៣ឧសភាថា ប្រតិបត្តិការស្វែងរកជើងហោះហើររបស់អាកាចរណ៍ម៉ាឡេស៊ី នឹងមិនមានការពន្យារពេលតទៅទៀតទេ។
យន្តហោះ MH370 បានបាត់ខ្លួន កាលពីឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩ ដែលនៅលើយន្តហោះ។ យន្តហោះនេះ បានធ្វើដំណើរពីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ប៉ុន្តែបានបាត់ពីរ៉ាដា ពេលកំពុងធ្វើដំណើរ។ ការបាត់ខ្លួនរបស់ MH370 ត្រូវចាត់ទុកជាអាថ៌កំបាំងដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ។
ប្រទេសដែលធ្លាប់ចូលរួមក្នុងការស្វែងរក MH370 មាន ម៉ាឡេស៊ី ចិន និងអូស្ត្រាលី ដោយធ្វើការរុករកលើផ្ទៃក្រឡា ៧១ម៉ឺនគីឡូម៉ែត្រនៅមហាសមុទ្រឥណ្ឌា ដែលគេសង្ស័យថាជាទីតាំងដែលយន្តហោះបានធ្លាក់។ ការរុករក ត្រូវបានក្រសួងដឹកជញ្ជូនអូស្ត្រាលីប៉ាន់ស្មានថា មានទំហំទឹកប្រាក់ ជាង ១៥០លានដុល្លារអាមេរិក៕