គ.ជ.ប នឹង​ចាប់​លំដាប់​លេខរៀង​គណបក្ស​នៅលើ​សន្លឹកឆ្នោត​ នាសប្តាហ៍​ក្រោយ

  • 2018-05-24 01:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) បានថ្លែង​ប្រាប់ខ្លីៗ​នៅព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា គ.ជ.ប នឹង​រៀបចំ​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ​ទាំង​២០ មក​ធ្វើការ​ចាប់ឆ្នោត​លំដាប់​លេខរៀង។ ការ​ចាប់ឆ្នោត​នេះ នឹង​ធ្វើឡើង​យ៉ាងយូរ​បំផុតនៅ​សប្តាហ៍​ក្រោយ។

លោក ហង្ស ពុទ្ធា ក្នុងកិច្ចប្រជុំ១នៅ គ.ជ.ប កាលពីពេលកន្លងមក
សូម​ជម្រាប​ថា គិតត្រឹម​ថ្ងៃទី​២៣ ខែ​ឧសភា គណបក្ស​នយោបាយ​ចំនួន​២០ ត្រូវ​បាន គ.ជ.ប ទទួល​ស្គាល់​ជា​ផ្លូវការ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​។

លោក ហង្ស ពុទ្ធា ​បញ្ជាក់​ថា សម្តេច​ព្រះ​សង្ឃរាជ​ទាំងពីរ​គណៈ​ នឹង​យាង​និមន្ត​មក​ដើម្បី​ធ្វើការ​ចាប់ឆ្នោត​លេខរៀង​មុនក្រោយ​ដល់​គណបក្ស​នយោបាយ​ទាំង​២០។

គណបក្ស​នយោបាយ​ទាំង២០ ដែល គ.ជ.ប សម្រេច​ចុះ​បញ្ជី​មានដូចជា៖

  • គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ ​២៥មណ្ឌល

  • គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​តែ១ ឈរ​នៅ​ ១៦មណ្ឌល

  • គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​ ១៣មណ្ឌល

  • គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ ១៧​មណ្ឌល

  • គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥មណ្ឌល

  • គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល

  • គណបក្ស​មាតុភូមិ​យើង ឈរ​នៅ​ ៦មណ្ឌល

  • គណបក្ស​ខ្មែរ​ក្រោក ឈរ​នៅ​ ៦មណ្ឌល

  • គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ​ ១៦មណ្ឌល

  • គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១២​មណ្ឌល

  • គណបក្ស​ឆន្ទៈ​ខ្មែរ ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរ​នៅ ១០​មណ្ឌល

  • គណបក្ស​រស្មី​ខេមរា ឈរ​នៅ ៧មណ្ឌល

  • គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ឈរ​នៅ ១១មណ្ឌល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;