ចិន​ពិន័យ​ក្រុមហ៊ុន​ជប៉ុន​មួយ លើ​ការ​វេច​ខ្ចប់​ដែល​ដាក់​តៃវ៉ាន់​ជា​ប្រទេស

  • 2018-05-24 03:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចែកចាយ​សំលៀកបំពាក់​របស់​ជប៉ុន Muji ដែល​មាន​ទីតាំង​នៅ​ក្រុង​សៀងហៃ ត្រូវ​បាន​អាជ្ញាធរ​ចិន ពិន័យ​ទឹកប្រាក់​ចំនួន​ជាង ៣​ម៉ឺន​ដុល្លារ ក្រោយ​រកឃើញ​ថា មាន​កំហុស​លើ​ការ​វេច​ខ្ចប់​ដែល​ដាក់​ថា តៃវ៉ាន់​គឺ​ជា​ប្រទេស​ផលិត​ទំនិញ។

អាជ្ញាធរ​ក្រុង​សៀងហៃ​បាន​បញ្ជាក់​ថា ការ​វេច​ខ្ចប់​របស់​ក្រុមហ៊ុន Muji គឺ​រំលោភ​នឹង​ច្បាប់ស្ដី​ពី​ការ​​ផ្សព្វផ្សាយ​របស់​ចិន ដែល​ប្រឆាំង​នឹង​ផល​ប្រយោជន៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ចិន។

ចំណែក​លោកស្រី Ryohin Keikaku អ្នកនាំពាក្យ​ក្រុមហ៊ុន Muji ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​តូក្យូ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ពិត​ជា​ទទួល​ការ​ពិន័យ​មែន ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​ធ្វើ​គ្រប់យ៉ាង ដើម្បី​ស្រប​តាម​បទប្បញ្ញត្តិ​របស់​ចិន៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;