គណៈ​រដ្ឋមន្រ្តី សម្រេច​អនុម័ត​លើ "សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា"

  • 2018-05-25 03:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ​លើ "សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា"។

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ (រូបថត៖ FB សម្តេច ហ៊ុន សែន)
លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ឱ្យដឹង​ថា ច្បាប់នេះ​មាន​គោលបំណង​និង​គោលដៅ​ដូច​ខាងក្រោម​នេះ៖

គោលបំណង

  • លើក​កម្ពស់​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផលិតភាព​របស់​កម្មករ និយោជិត។

  • ជំរុញ​ឱ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​ប្រកបដោយ​ភាព​ទាក់ទាញ។

គោលដៅ

  • ធានា​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិតនៅ​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ។

  • បង្កើត​នីតិវិធី​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​តាមបែប​វិទ្យាសាស្រ្ត ដោយផ្អែក​លើ​លក្ខណៈ​វិនិច័្ឆយ​បែប​សង្គម និង​សេដ្ឋកិច្ច។

  • បង្កើត​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ជា​យន្តការ​ត្រីភាគី​ សម្រាប់​សិក្សា​ស្រាវជ្រាវ និងផ្តល់​អនុសាសន៍​អំពី​ប្រាក់ឈ្នួល​អប្បបរមា។

  • និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​ជនទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ។

វិសាលភាព

  • ច្បាប់នេះ​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ សសហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ៕
កម្មការិនីនៅរោងចក្រកាត់ដេរ១កន្លែង ក្នុងរាជធានីភ្នំពេញ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;