ណាហ្គាវើល ទើប​តែរបូត​២គ្រាប់ ក្នុង​៧ប្រកួត​នៅ​លីគ​កំពូល​កម្ពុជា

  • 2018-05-28 02:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ណាហ្គាវើល ទើប​តែ​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍ទី​៧ ដោយ​បាន​យក​ឈ្នះ​ក្លឹប ក្រសួង​ការពា​រជាតិ ដោយ​លទ្ធផល ២-០ កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ណាហ្គាវើល មាន ១៩​ពិន្ទុ ដោយ​ឈរ​លេខ​១ លើ​តារាង​លីគ​កំពូល​កម្ពុជា ​ក្នុង​នោះ ស៊ុត​បញ្ចូល​ទី​លើ​គូ​ប្រកួត ១៨​គ្រាប់ ហើយ​របូត​តែ ២​គ្រាប់​ប៉ុណ្ណោះ។

​ក្រុម​ដែល​ធ្លាប់​រក​គ្រាប់​បំប៉ោង​សំណាញ់​របស់ ណាហ្គា គឺ អគ្គិសនី​កម្ពុជា (១គ្រាប់ កាលពី​សប្ដាហ៍​ទី២) និង Soltilo Angkor (១គ្រាប់ កាលពី​សប្ដាហ៍​ទី​៦)។

ចំណែក ជំនួប​រវាង ក្រសួង​ការពារ​ជាតិ និង ណាហ្គាវើល មាន​គ្រាប់​បាល់​កើត​ឡើង​២គ្រាប់​ពី​កីឡាករ Bisan George តែ​ម្នាក់​ឯង នៅ​នាទី៦៤ និង​ ៨០។

ណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ

លទ្ធផល​គូផ្សេង​ៗ​ទៀត ក្នុង​សប្ដាហ៍​ទី៧ លីគ​កំពូល​កម្ពុជា៖

អគ្គិសនី​កម្ពុជា ១-១ បឹង​កេត

Soltilo Angkor ១-២ ព្រះខ័នរាជ​ស្វាយរៀង

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៣-១ វិសាខា

ភ្នំពេញ​ក្រោន ១-១ អាស៊ី​អឺរ៉ុប

តារាង​លីគ​កំពូល​កម្ពុជា

ណាហ្គាវើល ១៩ពិន្ទុ

បឹងកេត ១៧ពិន្ទុ

វិសាខា ១៣ពិន្ទុ

អគ្គស្នងការដ្ឋាននគរបាលជាតិ ១៣ពិន្ទុ

ព្រះខ័នរាជស្វាយរៀង ១១ពិន្ទុ

ភ្នំពេញក្រោន ១១ពិន្ទុ

ក្រសួងការពារជាតិ ៩ពិន្ទុ

អាស៊ីអឺរ៉ុប ៩ពិន្ទុ

Angkor Tiger ៧ពិន្ទុ (សល់១ប្រកួត)

Soltilo Angkor ៤ពិន្ទុ

អគ្គិសនីកម្ពុជា ៤ពិន្ទុ

វេស្ទើនភ្នំពេញ ០ពិន្ទុ (សល់១ប្រកួត)

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;